ក្តៅៗ៖ មន្ដ្រីរាជការជាច្រើននាក់ ប្តឹងទៅអភិបាលខេត្តបន្ទាយមានជ័យ ឲ្យសុំពិនិត្យក្រមសីលធម៌​ របស់អភិបាលរងក្រុង …..

ក្តៅៗ៖ មន្ដ្រីរាជការជាច្រើននាក់ ប្តឹងទៅអភិបាលខេត្តបន្ទាយមានជ័យ ឲ្យសុំពិនិត្យក្រមសីលធម៌​ របស់អភិបាលរងក្រុង .....

បន្ទាយមានជ័យ៖ មន្ដ្រីរាជការរដ្ឋបាលក្រុងប៉ោយប៉ែត បានដាក់សំណើរទៅកាន់អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ ដើម្បីសុំពិនិត្យ ធ្វើការវាយតម្លៃលើក្រមសីលធម៌ និងការដឹកនាំរបស់លោក នង ធឿន អភិបាលរងក្រុងប៉ោយប៉ែត ដែលអនុវត្តកន្លងមក រហូតមកទល់បច្ចុប្បន្ន​។

លិខិតសំណើរដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ ​មន្ដ្រីរាជការរដ្ឋបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា កន្លងទៅបើទោះបីមាន ស.ជ.ណ ស្ដីពីការកែលំអលើការអនុវត្តតួនាទី ភារកិច្ច និងរបៀបរបបធ្វើការរបស់មន្ដ្រីរាជការ នៅរដ្ឋបាលក្រុងប៉ោយប៉ែត របស់សាលាខេត្តបន្ទាយមានជ័យយ៉ាងណាក្ដី ក៏លោក នង ធឿន អភិបាលរងក្រុង ទទួលបន្ទុកការងារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង នៅតែបន្ដមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្តដដែល។

មន្ដ្រីរាជការទាំងអស់នោះ បានសង្កត់ធ្ងន់ថា លោក នង ធឿន នៅតែបន្ដប្រើពាក្យគ្មានក្រមសីលធម៌ ស្ដីបន្ទោសមន្ដ្រីដែលកំពុងអនុវត្តការងារចំពោះមុខមន្ដ្រីផ្សេងទៀត និងចំពោះមុខប្រជាពលរដ្ឋ ដែលមកសុំសេវាពីរដ្ឋបាលក្រុង និងពុំមានការយកចិត្តទុកដាក់ទទួលខុសត្រូវ ចំពោះភារកិច្ចរបស់ខ្លួនដែលអភិបាលរងទទួលបន្ទុក។

លិខិតដដែលនោះបញ្ជាក់ថា ប្រជាពលរដ្ឋមានការថ្នាំងថ្នាក់យ៉ាងខ្លាំងចំពោះការរង់ចាំយូរជួបលោក នង ធឿន ដើម្បីសុំចំណារលើឯកសារស្នើសុំសេវាផ្សេងៗ ជាពិសេសសេវាផ្ទេរសិទ្ធិដីធ្លី។ លោកបានប្រើប្រាស់សិទ្ធិជាអភិបាលរងទទួលបន្ទុក បានចាត់តាំងមន្ដ្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ដោយមិនមានការពិភាក្សាការងារជាមួយប្រធានការិយាល័យឡើយ។

យ៉ាងណាក៏ដោយពាក់ព័ន្ធសំណើរនេះ និងការចោទប្រកាន់នេះ​អង្គភាព Fresh News មិនទាន់សុំការបញ្ជាក់ និងការឆ្លើយតបពីលោក នង ធឿន អភិបាលរងក្រុងប៉ោយប៉ែត បាននៅឡើយទេ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ៕​ ប្រភព៖ ហ្រ្វីញ៉ូ

Leave a Reply

Your email address will not be published. Required fields are marked *