មហាសែនអាណិត ! ព្រះអង្គធ្លាប់តែដើរជួយចាស់ៗនិងជនក្រីក្រ តែឥលូវបែជាវិកលចារិកនិងដាច់ម្រាមដៃ ដោយសារតែកណ្តាប់ដៃអាជ្ញាធរក្នុងខេត្តសៀមរាបធ្វើបាប

មហាសែនអាណិត ! ព្រះអង្គធ្លាប់តែដើរជួយចាស់ៗនិងជនក្រីក្រ តែឥលូវបែជាវិកលចារិកនិងដាច់ម្រាមដៃ ដោយសារតែកណ្តាប់ដៃអាជ្ញាធរក្នុងខេត្តសៀមរាបធ្វើបាប

ពិតជាអាណិតខ្លាំងមែនទែនៅពេលឃើញរូបរបស់រអតីតព្រះសង្ឃនាម មាស វិចិត្រ ដែលពីមុនតែងតែជួយចាស់ទុំក្រក្សត់ តែឥលូវបែជាវិកលចារិក (ឆ្កួត) ដោយសារសមត្ថកិច្ចក្នុងខេត្តសៀមរាបវាយធ្វើបាប ។

តែពេលនេះរីករាយដែលក្រុមគ្រួសារអតីតព្រះសង្ឃនាម មាស វិចិត្រ បានមកជួបនឹងកូនរបស់គាត់ហើយ ហើយបុរសវិកលចរិកម្នាក់នេះពិតជាអាតីតសង្ឃនាម មាស វិចិត្រ ពិតមែនដោយសំអាង លើស្លាកស្នាម១ចំនួនដែរមានមកពីរធម្មជាតិ គឺពីកំណើតមកដែរពួក មន្រ្តីរបបតិរច្ឆានមិនអាចកោសលុបបានលក្ខណះសំគាល់១នេះហើយដែរគ្រួសារគាត់បានអះអាងថាជាកូនគាត់ពិតមែន ។

ប្អូនស្រីពិតជាសប្បាយចិត្តខ្លាំងបំផុតរហូតដល់ស្រក់ទឹកភ្នែកមកដោយមិនដឹងខ្លួន អ្វីៗពេលនេះយើងបានសំរេចហើយ អគុណដល់បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកទាំងអស់គ្នា ដែរបានជួយដល់យើងខ្ញុំ នឹងបានចូលរួមសហការយ៉ាងល្អ អរគុណណាស់ សូមបងប្អូនយើងមេត្តាជួយសៀបន្តផង ហើយថ្ងៃស្អែកនេះនាងខ្ញុំនឹងទ្បាយផ្ទាល់ពីររឿង១នេះ ។

ទាំងនេះបញ្ជាក់ថាប្រជាការពារសង្កាត់ ស្រងែខេត្តសៀមរាប ពិតជាបានធ្វើទារុណ្ឌកម្មលើព្រះសង្ឃ មាស វិចិត្រ រហូតដល់ព្រះសង្ឃក្លាយជាមនុស្សវិកលចរិក អាជ្ញាធរខេត្តសៀមរាបជាអ្នកទទួលខុសត្រូវទាំងស្រុង ។

យើងទាមទារឲ្យអាជ្ញាធរខេត្តសៀមរាបចេញមុខមកស្រាយបំភ្លឺករណីឧក្រឹដ្ឋកម្មនេះ និងតុលាការរកយុត្តិធម៍ជូនព្រះសង្ឃដែលជាជនរង់គ្រោះដោយទង្វើព្រៃផ្សៃអសីលធម៍ អមនុស្សធម៍នេះ ។


…………..រឿងមុន………………

អាណិតណាស់ ពីព្រះសង្ឃដែលឆ្លាតពូកែ និងជួយជនក្រីក្រ ឥលូវបែរជាវិកលចារឹកដោយសារកណ្តាប់អាជ្ញាធរកម្ពុជាវៃធ្វើបាប

គាត់ជាព្រះសង្ឃមាសវិចិត្តពិតប្រាកដណាស់ ជាមិត្តសម្លាញ់ជិតស្និទ្ធិបំផុតក្នុងជីវិតរបស់ខ្ញុំ ព្រមទាំងជាយុទ្ធមិត្រក្នុងកិច្ចការងារសង្គមជាច្រើន ជាមួយគ្នា សូមមេត្តអ្នកនៅស្រុកខ្មែរជួយរកគាត់អោយឃើញផង

មនុស្សយើង​ ទោះបីស្ថិតនៅក្នុងសភាពបែបណាក៏មិនងាយភ្លេចសារជាតិដើម​ ហេតុនោះ​ នៅតែយកស្បង់ព្រះសង្ឃមកគ្រងជាចីពរ​ដែលខ្លួនធ្លាប់ប្រើប្រាស់ ព្រោះប្រហែលជាគេមិនទាន់ឆ្កួតទេ​ នៅដឹងខ្លួនថាជាអ្នកបួសដែលរងការធ្វើបាបជាន់ឈ្លីដល់វង្វេងស្មារតីពីជនអន្ធពាល​ ។

ខ្ញុំព្រះករុណា​ អាត្មាភាព​ សូមអំពាវនាវញាតិញោមពុទ្ធរិស័ទខ្មែរ​ ជាពិសេសខ្មែរក្រោម​ ព្រះសង្ឃខ្មែរក្រោម​ សមាគមខ្មែរកម្ពុជាក្រោម​ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម​ អង្គការខ្មែរកម្ពុជាក្រោម​ មិត្តសមាគមខ្មែរកម្ពុជាក្រោមជាដើម​ ជួយជ្រោមជ្រែងស្វែងរកបុរសទុគ៌តម្នាក់ដែលមានទាំងយកស្បង់លោកសង្ឃមកគ្រងឈាងស្មាម្ខាង​ បង្ហាញថាខ្លួនកំពុងស្ថិតក្នុងវិកលភាព​ ដែលបញ្តាញសង្គមFacebook បង្ហោះពាសពេញតាំងថ្ងៃទី៣០​ កញ្ញា​ ឆ្នាំ​ ២០១៨​ មកនោះ​ ឲ្យឃើញជាមុនសិន​ហើយនាំមកវត្តឬទីកន្លែងសមគួរ​ដើម្បីអញ្ជើញញោមប្រុស-ស្រីបង្កើត​ បងប្អូនសាច់ញាតិ​ និងមិត្តសហធម្មិកដែលធ្លាប់ជិតដិតនឹងភិក្ខុមាស​ វិចិត្រពិនិត្យមើលលក្ខណៈសម្គាល់ផ្សេង​ ៗ​ មើលតើពិតជាភិក្ខុមាសវិចិត្រដែរឬទេ?

ទន្ទឹមនឹងនោះក៏អាចសាកសួរទុគ្គតបុរសនេះផ្ទាល់អំពីដំណើរដើមទងខ្លះមើលក្រែងគាត់នោះនៅមានស្មារតីចងចាំឬនៅមានស្មារតីធម្មតានៅឡើយក៏ថាបាន​ ទើបអាចដឹងការពិត​ ។
មួយវិញទៀត​ ប្រសិនបើបុរសទុរគតនោះមិនមែនជាភិក្ខុវិចិត្រ​ ប្រាកដជាមានញាតិមិត្តផ្ទាល់របស់ទុគ្គតបុរសនោះ​ចេញមុខមកទទួលស្គាល់ដោយមានអត្តសញ្ញាណប័ណ្ណ​ ឬក៏មានគ្រឿងសម្គាល់អ្វីមួយសមហេតុផលជាអំណះអំណាងជាមិនខាន​ ។

ប្រែថារឿងនេះគឺជាតម្រុយតម្រាយឬជាប្រឡាយមួយដើម្បីស្វែងរកការពិតពីភិក្ខុមាស​ វិចិត្រ​ ដោយពិតប្រាកដកុំអាលជជែកវែកញែកច្រើនពេក​ ហើយប្រសិនបើនោះមិនមែនភិក្ខុមាស​ វិចិត្រក៏ឈ្មោះថាបានជួយដល់បុរសទុរគតម្នាក់នោះឲ្យបានជួបញាតិមិត្តរបស់ខ្លួនវិញក៏អាចថាត្រូវដែរ​ ពោលគឺមិនអត់អំពើគ្មានប្រយោជន៍សោះទេ​ ហើយក៏មិនមានខាតបង់អ្វីដែរ​ ។

…………រឿងទាក់ទង……….

តើ​ព្រះសង្ឃ​ខ្មែរក្រោម ព្រះនាម មាស វិចិត្រ ពិតប្រាកដ កំពុង​នៅទីណា​? នៅមាន​ជីវិត​ដែរ ឬទេ​? បើ​បុរស​ជា​ជនអនាថា ដែល​សង្ស័យថា ភិក្ខុ មាស វិចិត្រ ត្រូវបាន​ក្រុមគ្រួសារ​ដិ​សេធ​ថា មិនមែនជា​កូន ជា​ប្អូន របស់​ពួកគាត់​? តើ ប៉ូលិស នៅ​តាមរក​ព្រះសង្ឃ​ខ្មែរក្រោម​រូបនោះ​ដែរ​ទេ ? តាំងពី​កើតហេតុ​នោះមក​?សាច់ញាតិ​ព្រះសង្ឃ​ខ្មែរក្រោម បដិសេធ បុរស​អនាថា​ម្នាក់ នៅ​សៀមរាប ថា​ជា ភិក្ខុ មាស វិចិត្រ​

ក្រុមគ្រួសារ​សាច់ញាតិ និង​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម ព្រមទាំង​អ្នក​ជិតស្និទ្ធ​របស់​ព្រះសង្ឃ​ខ្មែរក្រោម ព្រះនាម មាស វិចិត្រ ដែលមាន​កំណើត មកពី​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា ពួកគេ​រក​មិនឃើញ​តម្រុយ​ណាមួយ ដែល​ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) ចែកចាយ​ព្រោងព្រាត នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ ដោយ​អះអាងថា បុរស​មាន​បញ្ហា​សតិអារម្មណ៍​ម្នាក់ នៅ​ខេត្តសៀមរាប ជាប់​ទាក់ទិន នឹង​ការបាត់​ព្រះកាយ​ព្រះសង្ឃ​ខ្មែរក្រោម​មួយអង្គ កាលពី​អំឡុង​ខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅនេះ ។

ពួកគេ បាន​អំពាវនាវ ដល់​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កុំ​ចែករំលែក​រូបភាព និង​វីដេអូ មិន​ពិត​នេះ បន្តទៅទៀត ។ ប៉ុន្តែ ​អំ​ពាវ​នាវ​​ឲ្យ​​អាជ្ញា​ធរ​​ជួយ​​ស្វែង​​រក​​ព្រះ​សង្ឃខ្មែរក្រោម​​​អង្គ​​នោះ ​​ឲ្យ​ឃើញ ។

​បុរស​អនាថា សង្ស័យថា ព្រះសង្ឃ​ខ្មែរក្រោម ដែល​បាត់​ខ្លួន

​ការលើកឡើង​បែបនេះ ធ្វើឡើង​បន្ទាប់ ពី​មហាជន​ជាច្រើន នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ចែកចាយ​រូប​ប​ភាព និង​វីដេអូ​បុរស​មាន​សតិ​មិន​ប្រក្រតី​ម្នាក់ ដែល​លេចមុខ នៅ​ខេត្តសៀមរាប ដោយ​អះអាងថា ជា​ព្រះសង្ឃ​ខ្មែរក្រោម ព្រះនាម មាស វិចិត្រ ដែល​បាន​បាត់​ព្រះកាយ នៅក្នុង​ទឹកដី​នៃ​ខេត្តសៀមរាប កាលពី​ឆ្នាំ ២០១៧ ។​

​រូប​ប​ភាព និង​វីដេអូ​បុរស​ម្នាក់ ត្រូវបាន​គេ​អះអាងថា ស្ថិតក្នុង​ស្ថានភាព​ស្មារតី​មិន​ប្រក្រតី​នោះ គឺជា​ព្រះសង្ឃ​ខ្មែរក្រោម ព្រះនាម មាស វិចិត្រ ព្រះជន្ម ៣២ ព្រះវស្សា មាន​ដើមកំណើត​មកពី​ដែនដី​កម្ពុជា​ក្រោម ស្ថិតនៅ​ភូមិ​ជ្រៃ​តា​សូរ ឃុំ​កី​យ៉ា ស្រុក​មាត់សមុទ្រ ខេត្ត​ព្រះ​ត្រពាំង បាន​និមន្ត​មក​គង់ និង​សិក្សា​នៅ​ប្រទេស​កម្ពុជា អស់​រយៈពេល​ជាង ១០ ឆ្នាំ​ហើយ ។

ប៉ុន្តែ បាន​បាត់​ព្រះកាយ នៅ​ថ្ងៃទី ១៨ ខែមិថុនា ២០១៧ បន្ទាប់ពី​ព្រះអង្គ និង​លោកតា​អាចារ្យ​ម្នាក់​ឈ្មោះ ប្រាក់ នី បាន​ទៅលេង​សាច់ញាតិ​នៅ​សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ហើយ​និមន្ត​ត្រឡប់​វិញ​ទាំងយប់ ក៏​បាត់​ខ្លួន​តាំងពី​ពេល​នោះមក ។

​យ៉ាងនេះ​ក្តី បុរស​ចំណាស់​ម្នាក់ ដែល​បាត់​ខ្លួន​ជាមួយ​ព្រះសង្ឃ​ខ្មែរក្រោម​មួយអង្គ​នោះ ត្រូវបាន​រកឃើញ​វិញ រយៈពេល​ជិត ២ ខែក្រោយ​មក ។ ចំណែក ព្រះសង្ឃ​ខ្មែរក្រោម ១ អង្គ នៅតែ​បាត់​ព្រះកាយ​នៅឡើយ ដោយ​មិនដឹងថា នៅមាន​ជីវិត ឬក៏​សុគត ។

ទើបតែនៅពេល​ថ្មីៗ នេះ លេចឮ​ដំណឹង​ជា​វីដេអូ និង​រូបភាព ដែល​ត្រូវគេ​បង្ហោះ​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ព្រោងព្រាត ដោយបាន​បង្ហាញ​បុរស​ម្នាក់ មាន​ភិនភាគ ដូច​ព្រះតេជព្រះគុណ មាស វិចិត្រ ។ ក្នុង​រូប​វីដេអូ និង​រូបថត​ទាំងនោះ គេ​ឃើញ​មាន​អ្នក​បង្ហោះ និង​ចែករំលែក​បន្ត​ជាច្រើន រួមទាំង​ការបញ្ចេញ​មតិយោបល់ ដោយ​សុទ្ធតែ​បាន​អះអាងថា ពិតជា​ព្រះសង្ឃ​ខ្មែរក្រោម ព្រះនាម មាស វិចិត្រ មែន ។​

​ជុំវិញ​ព័ត៌មាន​នៃ​ការ​លេចមុខ​បុរស​មាន​សតិ​ខុស​ប្រក្រតី និង​ដែល​សង្ស័យថា ជា​ព្រះតេជព្រះគុណ មាស វិចិត្រ នោះ ក្រុម​សាច់ញាតិ​របស់​ព្រះសង្ឃ​ខ្មែរក្រោម​អង្គ​នោះ និង​ក្រុម​អង្គការសិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា ដែល​បាន​បញ្ជូន​កម្លាំង​ចុះ​ស្រាវជ្រាវ​ករណីនេះ បាន​បញ្ជាក់ថា បុរស​ម្នាក់​នោះ មិនមែនជា​ព្រះសង្ឃ​ខ្មែរក្រោម​ឡើយ ។ ដោយ​សំអាង​ទៅលើ​ការកំណត់​សម្គាល់​ភិនភាគ​មួយចំនួន ដូចជា ទម្រង់​មុខ រូបរាង កំពស់ អាយុ អាកប្បកិរិយា និង​សំនៀង​មិនមែនជា​ខ្មែរក្រោម ។​ល​។

​បន្ថែម​លើ​នេះ ព្រះសង្ឃ​ខ្មែរក្រោម ២ អង្គ ដែលជា​អ្នក​ជិតស្និទ្ធ និង​ធ្លាប់​បួស​រៀន​ជាមួយ ព្រះតេជព្រះគុណ មាស វិចិត្រ និង​បានធ្វើ​ដំណើរ​ចុះទៅ​ផ្ទាល់ នៅ​ខេត្តសៀមរាប ដើម្បី​ស៊ើបអង្កេត​រក​តម្រុយ​ស្វែងរក​ការពិត និង​ដើម្បី​ឲ្យ​ប្រាកដថា បុរស​អនាថា​នោះ ពិតជា​ព្រះតេជព្រះគុណ មាស វិចិត្រ ឬក៏​មិនមែន ។​

​ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម តាម​ទូរ​សព្ទ ព្រះតេជព្រះគុណ ថាច់ រ៉ុង បានបញ្ជាក់​យ៉ាង ដូច្នេះ ថា​៖ (មានសំឡេង)

​បាត់​ខ្លួន ១ ឆ្នាំមុន នៅក្នុង​ទឹកដី​នៃ​ខេត្តសៀមរាប​​គួរ​ជម្រាបជូន​ថា នៅ​ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៧ លោកតា​អាចារ្យ ប្រាក់ នី ជាមួយ នឹង​ព្រះសង្ឃ​ខ្មែរក្រោម ព្រះនាម មាស វិចិត្រ ធ្វើដំណើរ​ចេញពី​ភូមិ​របស់លោក​តាអាចារ្យ ឆ្ពោះទៅ​ភ្នំ​គូលែន ដែលមាន​ចម្ងាយ​ប្រមាណ​ជាង ៦០ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប ក្នុង​បំណង​ទៅលេង​ផង និង​យក​វត្ថុ​បុរាណ​មាន​ខ្នាយតាន់​របស់គាត់​ឲ្យ​ព្រះសង្ឃ​គង់​ទីនោះ ជួយ​ប្រសិទ្ធី​ឲ្យ​ផង ។

​គួរ​ជម្រាបជូន​ថា នៅ​ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៧ លោកតា​អាចារ្យ ប្រាក់ នី ជាមួយ នឹង​ព្រះសង្ឃ​ខ្មែរក្រោម ព្រះនាម មាស វិចិត្រ ធ្វើដំណើរ​ចេញពី​ភូមិ​របស់លោក​តាអាចារ្យ ឆ្ពោះទៅ​ភ្នំ​គូលែន ដែលមាន​ចម្ងាយ​ប្រមាណ​ជាង ៦០ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប ក្នុង​បំណង​ទៅលេង​ផង និង​យក​វត្ថុ​បុរាណ​មាន​ខ្នាយតាន់​របស់គាត់​ឲ្យ​ព្រះសង្ឃ​គង់​ទីនោះ ជួយ​ប្រសិទ្ធី​ឲ្យ​ផង ។

លុះដល់​ខេត្តសៀមរាប នៅពេល​ល្ងាច ព្រះសង្ឃ​បាន​នាំ​គាត់​ទៅ​សម្រាក​នៅ​ក្លឹប​បង្ហាត់​ក្បាច់គុន​ល្បុក្កតោ នៅ​ភូមិ​ទទា សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ។ ប៉ុន្តែ​ដោយសារ​ទីនោះ​មាន​ក្មេងស្រី​រស់នៅ និង​ហាត់​ក្បាច់គុន​ច្រើន ទើប​ធ្វើ​ឲ្យ​ព្រះអង្គ និង​តាអាចារ្យ​ត្រឡប់​មករក​ផ្ទះសំណាក់​ក្បែរ​ចំណតរថយន្ត ដើម្បី​ព្រឹក​ឡើង​បន្តដំណើរ​ទៅ​ភ្នំ​គូលែន ។

ប៉ុន្តែ ពេលធ្វើ​ដំណើរ​នោះ គឺ​ជួប​ជាមួយ​ក្រុម​ប្រជា​ការពារ​សង្កាត់​ស្រងែ ហើយ​បាន​រុញច្រាន និង​វាយ​ធ្វើបាប ព្រមទាំង​បាន​ចាប់​ព្រះសង្ឃ និង​រូបគាត់​ប្រគល់​ទៅ​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​ស្រងែ ដោយ​គ្មាន​មូលហេតុ​ឡើយ ។​

​បើតាម​បុរស​ចំណាស់​ម្នាក់ ដែល​បាត់​ខ្លួន​ជាមួយ​ព្រះសង្ឃ​ខ្មែរក្រោម​មួយអង្គ​នោះ និង​ត្រូវបាន​រកឃើញ​វិញ នៅ ២ ខែក្រោយ​មក គឺ​លោកតា​អាចារ្យ ប្រាក់ នី ឲ្យ​ដឹង​ទៀតថា ក្រោយពេល​ប៉ូលិស​ប៉ុស្តិ៍​ស្រ​ង៉ែ សួរនាំ​រួចហើយ​រក​មិនឃើញ​កំហុស​នោះ ប៉ូលិស​ក៏បាន​បញ្ជា​ឲ្យ​ប្រជា​ការពារ​ភូមិ​ដដែល បើក​ម៉ូតូ ២ គ្រឿង គឺ​ម៉ូតូ​មួយគ្រឿង​ដឹក​ព្រះសង្ឃ និង​ម៉ូតូ​មួយគ្រឿង​ទៀត​ដឹក​រូបគាត់​ទៅរក​ចំណត​ឡាន​ក្នុង​ក្រុង​សៀមរាប ប៉ុន្តែ​បែរជា​ប្រជា​ការពារ​នោះ​ឈប់​ម៉ូតូ​តាមផ្លូវ​វាយ​ធ្វើបាប​ព្រះសង្ឃ​បន្ថែមទៀត ។

​ក្រោយពី​រត់គេចខ្លួន​នោះ គឺ​លោកតា​អាចារ្យ និង​ព្រះសង្ឃ បាន​ក្លាយជា​មនុស្ស​អាក្រា​ត​កាយ ដើរ​រសាត់​តែលតោល សុំ​ខោអាវ​គេ​ស្លៀកដណ្ដប់​កាយ​ឡើងវិញ ប៉ុន្តែ​ពុំមាន​អ្នក​អោយ​ឡើយ ព្រោះ​មនុស្សម្នា​ចាត់ទុក​ពួកគាត់​ថា ជា​មនុស្ស​វិកលចរិត ។​

​បន្ទាប់ពី​អ្នក​ទាំងពីរ​ត្រូវបាន​ប៉ូលិស​ដឹក​យកទៅដាក់​នៅ​ក្នុង​វត្ត​ទេពប្រណម្យ នៃ​តំបន់​អង្គរធំ​នោះ លោក ប្រាក់ នី ក៏​ដើរ​សុំ​លុយ​គេ​បាន​ប្រហែលជា ១ ម៉ឺន​រៀល ហើយក៏​បានសម្រេច​ជិះ​ម៉ូតូឌុប​មករក​ឡាន​ឈ្នួល​ឡើងមក​ស្រុកកំណើត​វិញ ដោយ​បែកផ្លូវ​គ្នា​ជាមួយ​ព្រះសង្ឃ​ខ្មែរក្រោម​រហូត​តែម្ដង ។

​បន្ទាប់ពី​អ្នក​ទាំងពីរ​ត្រូវបាន​ប៉ូលិស​ដឹក​យកទៅដាក់​នៅ​ក្នុង​វត្ត​ទេពប្រណម្យ នៃ​តំបន់​អង្គរធំ​នោះ លោក ប្រាក់ នី ក៏​ដើរ​សុំ​លុយ​គេ​បាន​ប្រហែលជា ១ ម៉ឺន​រៀល ហើយក៏​បានសម្រេច​ជិះ​ម៉ូតូឌុប​មករក​ឡាន​ឈ្នួល​ឡើងមក​ស្រុកកំណើត​វិញ ដោយ​បែកផ្លូវ​គ្នា​ជាមួយ​ព្រះសង្ឃ​ខ្មែរក្រោម​រហូត​តែម្ដង ។

​ចាប់តាំងពី​ពេលនោះ រហូតមកដល់​ពេលនេះ គេ​នៅតែ​មិនទាន់មាន​ដំណឹង​ថា តើ​ព្រះសង្ឃ​ខ្មែរក្រោម​រូបនោះ កំពុង​ឋិត​នៅទីណា ឬ​ជួប​បញ្ហា​អ្វី​នៅឡើយ ។​

​ជុំវិញ​ករណីនេះ មានការ​រិះគន់​នៅតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពី​មហាជន​ជាច្រើន ដែល​សង្ស័យថា ព្រះសង្ឃ​ខ្មែរក្រោម​អង្គ​នោះ ត្រូវ​ប៉ូលិស​ចាប់ខ្លួន ហើយ​ធ្វើ​ទារុណកម្ម និង​យកទៅ​ឃុំខ្លួន រហូតដល់​មាន​បញ្ហា​សតិ ។​

​ភ្លាមៗ នោះដែរ នៅពេលនោះ មន្ត្រីប៉ូលិស​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ក៏​ចេញមុខ​បដិសេធថា កម្លាំង​ប៉ូលិស​មិនបាន​ចាប់ខ្លួន​ព្រះសង្ឃ​ខ្មែរក្រោម និង​វាយ​ធ្វើ​ទារុណកម្ម​នោះទេ ។​

​យ៉ាងនេះ​ក្តី ក្រុម​អង្គការសិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល បាន​ទម្លាក់កំហុស ទៅលើ​ក្រុម​សមត្ថកិច្ច ដោយ​ពួកគេ​យល់ថា ប៉ូលិស​បាន​បង្ហោះ​រូបថត​ព្រះសង្ឃ ១ អង្គ និង​តាអាចារ្យ​ម្នាក់​នោះ អាក្រាតកាយ ដោយ​ស្លៀក​ការុង ហើយ​ដេក​អោប​គ្នា ហាក់ដូច​ជាមាន​អ្នកណា​វាយ​ធ្វើ​ទារុណកម្ម ។​

​ទាក់ទិន​បញ្ហា​នេះ ញោមប្រុស​របស់​ព្រះតេជព្រះគុណ មាស វិចិត្រ និង​គ្រូ​ក្លឹប​ល្បុក្កតោ​នៅ​សង្កាត់​ក្របី​រៀល ធ្លាប់​អះអាង​កាលពី​ថ្ងៃទី ២៦ ខែមិថុនា ថា ពេល​គាត់​ជួប​ព្រះសង្ឃ​នៅមុន​ថ្ងៃ​បាត់​ខ្លួន គឺ​ព្រះសង្ឃ​មាន​សតិ​ធម្មតា ដោយ​គ្រាន់តែ​ព្រះសង្ឃ​ប្រាប់ថា លោក​មានបំណង​ទៅ​ភ្នំ​គូលែន ដើម្បី​ធ្វើជា​លោក​ធុតង្គ ៕

Leave a Reply

Your email address will not be published. Required fields are marked *