សែនរន្ធត់ណាស់៖ បុរសម្នាក់ស្រវឹងស្រា មកដេកលើផ្លូវរត់ភ្លើង បណ្ដាលឲ្យរត់ភ្លើងកិនដាច់ភ្លៅ….

សែនរន្ធត់ណាស់៖ បុរសម្នាក់ស្រវឹងស្រា មកដេកលើផ្លូវរត់ភ្លើង បណ្ដាលឲ្យរត់ភ្លើងកិនដាច់ភ្លៅ....

ភ្នំពេញ៖ យុវជនម្នាក់បានដាច់ជើងត្រឹមភ្លៅជាពីរកំណាត់យ៉ាងរន្ធត់ បន្ទាប់ពីបានផឹកសុីជាមួយមិត្តភក្តិរួចស្រវឹងមកដេកលើផ្លូវត្រូវរត់ភ្លើងបើកកិនពីលើ ដាច់ភ្លៅកាពីវេលាម៉ោង៣-៣០ទៀបភ្លឺថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវរថភ្លើង ខាងជើងផ្សារជិនណានប្រមសណជាង១០០ម៉ែត្រ ក្នុងភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនរងគ្រោះមានឈ្មោះ ផា រំចង់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅផ្ទះជួល ម្តុំផ្សារជិន ណាន ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើត នៅភូមិត្នោត ស្រុកស្វាយរៀង ខេត្តស្វាយវៀង។

តាមសម្តីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថាមុនកើតជនរងគ្រោះបានចេញពីធ្វើការរួចបានចេញទៅផឹកសុីនៅផ្ទះមិត្តភក្តិនៅជិននិងរងគ្រោះលុះបានផឹកសុីស្រវឹងក៍បានបែកគ្នាទៅផ្ទះរៀងខ្លូនចំណែកជនរងគ្រោះមិនបានត្រឡប់ផ្ទះទេលុះមកដល់កើតហេតុខាងលើមានប្រាប់ថាជនរងគ្រោះត្រូវបានរថភ្លើងបើកកិនដាច់ជើងត្រឹមភ្លៅជាពីកំណាត់បាត់ទៅហើយភ្លាមៗនោះប្រជាពលរដ្ឋនិងសមត្ថកិច្ចបានចុះមកដល់បានទំនាក់ទំនងទៅរថយន្តសង្គ្រោះមន្ទីពេទ្យព្រះកុសុមះ មកយកជនរងគ្រោះភ្លាមៗ។

គួបញ្ជាក់ផងដែរ ប្រជាពលរដ្ឋបានរិះគន់ទៅលើរថយន្តសង្គ្រោះបន្ទាន់ក្លីនីកជនថា បើកមានករណីគ្រោះថ្នាក់ចរាចរណ៍តិចតួចបើកប្រដេញក្នុងរឿងហុងកុង បើករណីធ្ងន់ធ្ងរវិញបាត់ឲ្យសូន្យគ្នសឃើញអើតក្បាលចេញមកយកសោះ។

 

Leave a Reply

Your email address will not be published. Required fields are marked *