ខែបុណ្យខែទាន៖ រយះពេលមួយថ្ងៃសោះបណ្ដាលឱ្យមនុស្សស្លាប់​៨​នាក់នឹងរងរបួសធ្ងន់​ស្រាល​២២​នាក់……

ខែបុណ្យខែទាន៖ រយះពេលមួយថ្ងៃសោះបណ្ដាលឱ្យមនុស្សស្លាប់​៨​នាក់នឹងរងរបួសធ្ងន់​ស្រាល​២២​នាក់......

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​មួយ​ថ្ងៃ​គឺ​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៨​កើត​ឡើ​១៤​លើក (​យប់​៥​លើក​) ស្លាប់​ប្រុស​៨​នាក់ របួសធ្ងន់​១១​នាក់ (​ស្រី​៣​នាក់​) របួសស្រាល​ប្រុស​១១​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៦​លើក​ស្លាប់​៤​នាក់​,​មិន​គោរព​សិទ្ធ​៤​លើក​ស្លាប់​២​នាក់​,​មិន​ប្រកាន់​ស្តាំ​១​លើក​ស្លាប់​១​នាក់​,​ប្រជែង​១​លើក​ស្លាប់​១​នាក់​,​បត់​គ្រោះថ្នាក់​២​លើក ។ សរុប​ស្លាប់​៨​នាក់ : ម៉ូតូ​៦​នាក់​(​មិន​ពាក់
មួក​សុវិត្ថភាព៦​នាក់​) រថយន្ត​តូច​១​នាក់​,​កង់​១​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​៤​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​៤​លើក ស្លាប់​២​នាក់ ម៉ូតូ​នឹង​រថយន្ត​ធំ​៣​លើក ស្លាប់​៤​នាក់​, ម៉ូតូ​នឹង​គោ​យន្ត​១​លើក​, រថយន្ត​តូច​នឹង​រថយន្ត​ធំ​១​លើក ស្លាប់​១​នាក់​, រថយន្ត​តូច​នឹង​កង់​១​លើក ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​២៦​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៤​គ្រឿង​,​រថយន្ត​តូច​៧​គ្រឿង​,​រថយន្ត​ធំ​៣​គ្រឿង​,​ផ្សេង​ៗ២​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៦​លើក​, រថយន្ត​តូច​៥​លើក​, រថយន្ត​ធំ​៣​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​២​លើក ,​ផ្លូវ​ខេត្ត​៦​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៤​លើក ស្លាប់​១​នាក់ របួស​៣​នាក់​, ខេត្តបាត់ដំបង​២​លើក ស្លាប់​១​នាក់ របួស​១​នាក់​, ខេត្តស្ទឹងត្រែង​១​លើក ស្លាប់​២​នាក់​, ខេត្តកំពង់ស្ពឺ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, ខេត្តតាកែវ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, ខេត្តកំពង់ធំ​១​លើក ស្លាប់​១​នាក់ និង​ខេត្តកណ្តាល​១​លើក ស្លាប់​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៤៧​គោលដៅ ម៉ូតូ​ចូល​គោលដៅ​២៤៨៦​គ្រឿង​, អប់រំ​១០៦​គ្រឿង​, ពិន័យ​ចំនួន​សរុប​២៩៧​គ្រឿង (​មួក​២៤៨​គ្រឿង​, កញ្ចក់​៣៨​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ១១​គ្រឿង​) ៕

Leave a Reply

Your email address will not be published. Required fields are marked *