រំភើប…ខណៈពេលយកចង្ហាន់ទៅប្រគេន ដល់ព្រះសង្ឃ ដួង ម៉ានិច ត្រូវអ្នកគាំទ្រ ចោមរោមសុំថតព្រាត និងសរសើរមិនដាច់ពីមាត់ថា…(មានវីដេអូ)

រំភើប...ខណៈពេលយកចង្ហាន់ទៅប្រគេន ដល់ព្រះសង្ឃ ដួង ម៉ានិច ត្រូវអ្នកគាំទ្រ ចោមរោមសុំថតព្រាត និងសរសើរមិនដាច់ពីមាត់ថា...(មានវីដេអូ)

ភ្នំពេញ៖ តារាសម្តែងស្រីស្រស់ស្អាត កញ្ញា ដួង ម៉ានិច ទទួលបានការគាំទ្រ កាន់តែខ្លាំងឡើងជាលំដាប់ មិនត្រឹមតែប៉ុណ្ណោះនាងក៏ត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ តាមរយៈរឿងភាគខ្មែរកំពុងពេញនិយមគឺរឿង”ភ្លើង”។

ទោះបីជាមានភាពមមាញឹកខ្លាំង នៅក្នុងការងារសិល្បៈ តែទោះជាយ៉ាងណាក្តីនាងក៏មិនភ្លេច យកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃដែលគង់នៅឯវត្ត ក្នុងរដូវភ្ជុំបិណ្ឌនេះ។ ក្រោយពីប្រគេនចង្ហាន់ ព្រះសង្ឃរួចរាល់ហើយនោះ គេសង្ខេតឃើញថា មានអ្នកគាំទ្រជាច្រើន បានសួរសុខទុក្ខ ក៏ដូចជាសុំកញ្ញាថតរូបជាមួយ។

ជាក់ស្តែង នៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញាផ្ទាល់បានរៀបរាប់ថា “មកចូលរួមធ្វើបុណ្យកាន់បិណ្ឌនៅវត្តព្រះធាតុ ហេីយក៏អរគុណប្អូនដែលគាំទ្រ រឿង “ភ្លេីង” ពួកគាត់និយាយថាស្រលាញ់បងសំដែងរឿងភ្លេីងត្រង់បងកាចនឹងតែម្ដង”។

មានវីដេអូ៖ 

ប្រភព៖រូប ដួង ម៉ានិច

Leave a Reply

Your email address will not be published. Required fields are marked *