បេ ប៊ី ខំប្រឹងឡើងឆាក ទាំងសុខភាពនៅមិនទាន់ បានធូរស្បើយនៅឡើយទេ តែកញ្ញាបានប្រាប់ថា​…

បេ ប៊ី ខំប្រឹងឡើងឆាក ទាំងសុខភាពនៅមិនទាន់ បានធូរស្បើយនៅឡើយទេ តែកញ្ញាបានប្រាប់ថា​...

ភ្នំពេញ៖ តារាចម្រៀង និងពិធីការិនី បេ ប៊ី ក្នុងរដូវការភ្ជុំបិណ្ឌ ដោយសារតែការងារយ៉ាងលើសលប់​ ហាក់មានសុខភាពកញ្ញាទន់ខ្សោយបន្តិច តែកញ្ញានៅតែខំប្រឹងបំពេញការងារទាំងនោះឲ្យល្អបំផុត។

នេះមិនមែនជាលើកទីមួយនោះទេ ដែលកញ្ញាចូលពេទ្យនោះ។ កញ្ញាក៏បានលើកឡើងនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា “ពេលនេះម៉ោងនេះ ឈឺជាទំងន់ ធ្ងន់ធ្ងរហើយ ស្អែកត្រូវធ្វើការទៀត”។

ទោះបីជាការងារមមាញឹកខ្លាំងប៉ុនណា​ ក៏កញ្ញាខំប្រឹងឲ្យអស់ពីសមត្ថភាព ដោយកញ្ញាលើកឡើងថា “មិនទាន់បានធូរទេ តែយ៉ាងណាក៏ត្រូតែបំពេញការងារដែលជាតួនាទីរបស់ខ្លួនដែល អរគុណដល់បងប្អូនទាំងគ្នាដែលបានជូនពរនាងខ្ញុំឆាប់ជា ជួបគ្នានៅទូរស្សន៌ Seatv ១១និង០០”។ កញ្ញាបានបន្តទៀតថា​ “ព្រោះជាតួនាទីដែលនាងខ្ញុំត្រូវបំពេញមិនអាចខានបាន យ៉ាងសូមអរគុណបងប្អូនទាំងអស់គ្នាដែលបារម្ភណា”។

នារដូវបិណ្ឌនេះ កញ្ញា ក៏បានទៅវត្តជាច្រើនផងដែរ ដោយមានទាំងភ្នំពេញ និងតាមបណ្តាខេត្ត។ បេប៊ី ថ្លែងថា “យើងទៅធ្វើបុណ្យ ដើម្បីរំឭកដល់ដូនតារបស់យើង ដែលគាត់បានទទួលអនិច្ចកម្មទៅកាន់លោកខាងមុខ។ ចំពោះលោកប៉ាខ្ញុំ ឈ្មោះ ជុំ អែម គាត់ក៏បានទទួលមរណភាពចោលខ្ញុំ ៣ឆ្នាំទៅហើយដែរ ដែលធ្វើឲ្យខ្ញុំហាក់ឯកោ ពេលខ្លះទោះជាមានម្ដាយតាមជាប់ជានិច្ចក្ដី តែយើងមានអារម្មណ៍ថា ដូចបាត់ដៃម្ខាងអ៊ីចឹង។ ខ្ញុំបានទៅធ្វើបុណ្យបាន៥វត្តហើយ ដូចជា វត្តស្វាយផ្អែម  ពោធិ៍កំបោរ និងទៅស្រុកម៉ាក់ខ្ញុំ វត្តគិរីវង្ស ហើយសម្រាប់ឆ្នាំនេះ ខ្ញុំដាក់គម្រោងទៅយ៉ាងហោចណាស់ក៏ឲ្យបាន១០វត្តដែរ”៕

ប្រភពរូប៖ បេ ប៊ី

Leave a Reply

Your email address will not be published. Required fields are marked *