គ្រោះថ្នាក់ខ្លាំងណាស់!! បើកបរទាំងងងុយដេក ក៏រេចង្កូតឡើងខឿនទ្រូងផ្លូវក្រឡាប់រថយន្តផ្ងារជើង រងរបួសធ្ងន់ស្រាល២នាក់

គ្រោះថ្នាក់ខ្លាំងណាស់!! បើកបរទាំងងងុយដេក ក៏រេចង្កូតឡើងខឿនទ្រូងផ្លូវក្រឡាប់រថយន្តផ្ងារជើង រងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ ៖ ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ខណះបុរសម្នាក់រួមដំណើរស្រ្តីម្នាក់បានបើករថយន្ត កូរ៉េមួយតោនកន្លះដឹកមាន់មួយគ្រឿងយ៉ាងលឿន ព្រមទាំងស្ថានភាពងងុយដេក ក៏រ៉េចង្កូតប៉ះខឿនថ្នល់ពុះចែកផ្លូវក្រឡាប់ផ្ងារជើងមួយចំហៀង ខូចខាតយ៉ាងដំណំ និងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃច័ន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ត្រង់ចំណុចកុងសុីកាប់ជ្រូកនៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ម្ចាស់រថយន្តបង្កមិនស្គាល់អត្តសញ្ញាណនៅឡើយដោយបើករថយន្តម៉ាក ហុីយិនដាយ មួយតោនកន្លះ ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ2AJ.7487 បើកបរដោយស្ថានភាពងងុយដេក។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញបុរសម្នាក់រួមដំណើរស្រ្តីម្នាក់បានបើករថយន្ត មួយគ្រឿងយ៉ាងលឿន តាមបណ្តោយផ្លូវវែងស្រេង ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ងោកមួយភាំងរ៉េចង្កូតមកខាងឆ្វេងដៃប៉ះខឿនថ្នល់ពុះចែកផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ញារជើងមួយចំហៀង បង្កការភ្ងាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរនាំគ្នាជួយទាញតៃកុងឡាន ចេញមកខាងក្រៅរងរបួសធ្ងន់ និងស្រ្តីម្នាក់ដែលរួមដំណើររងរបួសរលាត់ ដៃរលាត់ជើងបន្តិចបន្ទួច ហើយក៏បានទំនាក់ទំនងទៅរថយន្តសង្រ្គោះដឹកទាំងពីរនាក់ទៅមន្ទីពេទ្យផងដែល។ចំណែកខឿនផ្លូវ មានបាក់បែកជាច្រើនកន្លែង។ រីឯរថយន្តបង្កបានរងការខូចខាតយ៉ាងដំណំ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅជំនាញចរាចរណ៍ ឲ្យមកធ្វើការវាស់វែងយករថយន្តបង្ក រក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *