សមត្ថកិច្ច ធ្វើការឃាត់ខ្លួន ជនសង្ស័យប្រុស-ស្រី០២នាក់ ពាក់ពទ្ធ័នឹងបទល្មើសជួញដូរគ្រឿងញៀន ១គីឡូក្រាម នៅខេត្តស្ទឹងត្រែង

សមត្ថកិច្ច ធ្វើការឃាត់ខ្លួន ជនសង្ស័យប្រុស-ស្រី០២នាក់ ពាក់ពទ្ធ័នឹងបទល្មើសជួញដូរគ្រឿងញៀន ១គីឡូក្រាម នៅខេត្តស្ទឹងត្រែង

០២/០៥/២០១៩ វេលាម៉ោង ១៦:២០នាទី កំលាំងសមត្ថកិច្ច ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួន ជនសង្ស័យប្រុស-ស្រី ០២នាក់ ពាក់ពទ្ធ័នឹងបទល្មើសជួញដូរគ្រឿងញៀន និងដកហូតបានគ្រឿងញៀន ប្រមាណ ០១គីឡូក្រាម នៅលើកំណាត់ផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិព្រះរំកិល ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទាំង ០២នាក់ ទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ ។

Leave a Reply

Your email address will not be published. Required fields are marked *