ជួយស៊ែរបន្ដផង បងប្អូន ខាងបន្ទាយមានជ័យ…! ទោះបីឪពុកម្ដាយក្រលំបាក តែប្អូនស្រីមិនចុះចាញ់ រហូតប្រឡងជាប់សិស្សពូកែថ្នាក់ជាតិ ផ្នែកអក្សរសិល្ប៍ តំណាងខេត្តបន្ទាយមានជ័យ តែម្នាក់គត់

ជួយស៊ែរបន្ដផង បងប្អូន ខាងបន្ទាយមានជ័យ...! ទោះបីឪពុកម្ដាយក្រលំបាក តែប្អូនស្រីមិនចុះចាញ់ រហូតប្រឡងជាប់សិស្សពូកែថ្នាក់ជាតិ ផ្នែកអក្សរសិល្ប៍ តំណាងខេត្តបន្ទាយមានជ័យ តែម្នាក់គត់

តាមរយៈគណនេយ្យ ឈ្មោះថា Sideth Duong បែបនេះថា ៖ នេះគឺជាសិស្សនៃវិទ្យាល័យមង្គលបូរី ថ្នាក់ទី១២B ដែលបានប្រឡងជាប់សិស្សពូកែថ្នាក់ជាតិ ផ្នែកអក្សរសិល្ប៍ តំណាងខេត្តបន្ទាយមានជ័យ តែម្នាក់គត់ ដោយបានចំណាត់ថ្នាក់លេខ៤។ គ្រួសារនាងក្រីក្រ ដោយឪពុកជាកម្មករ ម្តាយសុីឈ្នួលបោកខោអាវឲ្យគេ។ ទោះជាយ៉ាងនេះក៏ដោយ ក៏ប្អូនមិនបណ្តែតបណ្តោយខ្លួនតាមស្ថានភាពគ្រួសារឡើយ ផ្ទុយទៅវិញប្អូនបានប្រឹងប្រែងរៀនសូត្រ រហូតមានលទ្ធផលដូចថ្ងៃនេះ។ ដូច្នេះសូមអំពាវនាវបងប្អូនដែលមានធនធាន មេត្តាជួយដល់នាងតាមលទ្ធភាពផង។

Leave a Reply

Your email address will not be published. Required fields are marked *