សម្តេចតេជោ ហ៊ុន សែន ពេញចិត្តរូបភាពពីរសន្លឹក ពេលចេញដំណើរទៅប្រទេសវៀតណាម និងប្រកាសរកអ្នកថត

សម្តេចតេជោ ហ៊ុន សែន ពេញចិត្តរូបភាពពីរសន្លឹក ពេលចេញដំណើរទៅប្រទេសវៀតណាម និងប្រកាសរកអ្នកថត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ បានបង្ហោះរូបភាព ក្នុងដំណើរដ៏ស្វាហាប់ពីរសន្លឹកនៅលើ Facebook ដោយបង្ហាញការពេញចិត្តខ្លាំងចំពោះរូបភាពពីរសន្លឹកនេះ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ថែមទាំងបានសួរនាំរកអ្នកថតរូបនេះថែមទៀតផង។ សម្តេចតេជោ បានសរសេររៀបរាប់ភ្ជាប់ជាមួយរូបភាពទាំងពីរសន្លឹកនេះដូច្នេះ «លោកម្ចាស់ណាថតរូបខ្ញុំពីម្សិលមិញដែលរូបថតនេះខ្ញុំមើលខ្លួនឯងស្ទើរតែមិនស្គាល់។ មិនដឹងថា ភរិយាខ្ញុំមើលរូបថតនេះ ស្គាល់ខ្ញុំឬទេ? អរគុណអ្នកលួចថតរូបខ្ញុំដែលអ្នកថតរូបផ្លូវការមិនមានរូបថតនេះទេ»។

រូបថតទាំងពីរសន្លឹកនេះ គឺថតដោយលោកឧត្តមសេនីយ៍ត្រី កុក គី អ្នករូបភាពឯកសារជូនសម្តេចតេជោ ហ៊ុន សែន។ រូបថតនេះ ត្រូវបានថត នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ក្នុងពេលសម្តេចតេជោ អញ្ជើញដឹកនាំគណៈប្រតិភូចេញទៅប្រទេសវៀតណាម គោរពវិញ្ញាណក្ខន្ធលោក ឡេ ឌឹកអញ់។

រូបភាពទាំងពីរសន្លឹកនេះ ក៏មានការពេញចិត្តពីមហាជនផងដែរ ព្រោះបានបង្ហាញភាពសង្ហា ភាពស្វាហាប់ និងរឹងមាំរបស់ប្រមុខដឹកនាំនាវាកម្ពុជា៕

Leave a Reply

Your email address will not be published. Required fields are marked *