គ្រូពេទ្យ​សល់​ពី​សម័យ​ប៉ុលពត​ម្នាក់​ ចាក់​ថ្នាំ​អោយអ្នកជំងឺ​មួយ​ម្ជុល ​ប្រកាច់​ស្លាប់​ បង្ករការភ្ញាក់ផ្អើល នៅស្រុក​កំពង់រោទិ៍​​

គ្រូពេទ្យ​សល់​ពី​សម័យ​ប៉ុលពត​ម្នាក់​ ចាក់​ថ្នាំ​អោយអ្នកជំងឺ​មួយ​ម្ជុល ​ប្រកាច់​ស្លាប់​ បង្ករការភ្ញាក់ផ្អើល នៅស្រុក​កំពង់រោទិ៍​​

ស្វាយរៀងៈ ​កាលពី​ថ្ងៃទី​៣​ ខែឧសភា ឆ្នាំ​២០១៩ ម្សិលមិញនេះ ស្ថិតនៅ​ភូមិ​សំឡី​ខាងជើង​ ឃុំ​សំឡី​ ស្រុក​កំពង់រោទិ៍​ ខេត្តស្វាយរៀង​។​ មានហេតុភ្ញាក់ផ្អើលមួយ​ ដោយគ្រូពេទ្យ​ឯកជន​ សល់​ពី​សម័យ​ប៉ុលពត​ម្នាក់ មាន​ឈ្មោះ ព្រាប​ សេ​ ភេទ​ប្រុស​ អាយុ​៦៣​ឆ្នាំ ​ បាន​ចាក់​ថ្នាំ​មួយ​ម្ជុល​ទៅលើបុរស​ម្នាក់ មានឈ្មោះ​ ប៊ុន​ ម៉ាប់ ​ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ ​ដែលមាន​ជំងឺ​ឈឺបំពង់ក​រហើយ​បាន​ប្រកាច់​ស្លាប់ភ្លាមៗ​។

មុនពេលកើតហេតុ ​ជនរងគ្រោះ​មាន​អា​ការៈឈឺ​បំពង់ក​ ចំនួន​ពីរ​ថ្ងៃ​មកហើយ​ពុំ​បាត់​ ទើប​ខ្លួន​បាន​ហៅ​គ្រូពេទ្យ​ឯកជន​ឈ្មោះ​ ព្រាប​ សេ មាន​ទីលំនៅ​ភូមិ​ព្រៃ​ម្នាស់​ ឃុំ​សំឡី​ ស្រុក​កំពង់រោ​ទ៌ ​មកចាក់​ថ្នាំ​ឱ្យ​។​ ខណៈពេលដែល​ពេទ្យ​មកដល់​ បាន​បូម​ថ្នាំ​មួយ​ស៊ីរ៉ាំង​ហើយ​ចាក់ទៅលើ​ជនរងគ្រោះ ​ មិនទាន់​ទាំង​អស់ពី​ស៊ីរ៉ាំង​ផង​ ស្រាប់តែ​ជនរងគ្រោះ​ មាន​អាកា​រៈ​រមាស់​ក្រហល់ក្រហាយ​រួច​បាន​ប្រកាច់​ដាច់ខ្យល់​ស្លាប់​តែម្ដង។

​ចំណែកឯ​ជនសង្ស័យ​ ជា​គ្រូពេទ្យ​ឯកជន​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​សាកសួរ​ ចាត់ការ​ទៅតាម​និតិ​វិធី​ច្បាប់​។​ ចំពោះ​ករណី​គ្រូពេទ្យ​ចាក់​ថ្នាំ​ស្លាប់​មនុស្ស​នេះ​ បើតាម​ប្រជាពលរដ្ឋ​ នៅ​ឃុំ​សំឡី​បាន​ឲ្យ​ដឹងថា ​គ្រូពេទ្យ​ឈ្មោះ​ ព្រាប​ សេ​ គាត់​ចេះ​ជំនាញ​ពេទ្យ​នេះ ​ពុំមាន​សាលា​ច្បាស់លាស់​នោះទេ​។​ ដោយ​ចេះ​ចាក់​ថ្នាំ​តាំងពី​សម័យ​ប៉ុលពត​មក​ម្លេះ ​ហើយ​បន្ត​អាជីព​នេះ​រហូតដល់​បច្ចុប្បន្ន​។​

​កន្លងមក​មន្ទីរជំនាញ​បាន​ហៅ​មក​អប់រំ​តែ​គាត់​ នៅតែ​ដើរ​ព្យាបាល​គេ​ដដែល ​ទើប​ភ្លាត់ស្នៀត​ចាក់​ថ្នាំ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​តែម្តង​។ ​ប្រភព​បន្តទៀតថា ​គាត់​ព្យាបាល​មិន​ថា ​មនុស្ស​សត្វ​នោះទេ​ គឺ​ចាក់​ទាំង​អស់ ទាំង​សត្វ​ក្របី​ គោ ​និង​មនុស្ស​ឱ្យតែ​ត្រូវមាន​អ្នក​ហៅ​គាត់​ ៕

Leave a Reply

Your email address will not be published. Required fields are marked *