ក្មេងស្រីលង់ទឹក រាវរកឃើញហើយ នៅភ្នំពេញ ម្ដាយយំបោកខ្លួន ទាំងក្តីអាណិតពីសំណាក់ប្រជាពលរដ្ឋ រាប់ពាន់អ្នកចោមរោមមើល

ក្មេងស្រីលង់ទឹក រាវរកឃើញហើយ នៅភ្នំពេញ ម្ដាយយំបោកខ្លួន ទាំងក្តីអាណិតពីសំណាក់ប្រជាពលរដ្ឋ រាប់ពាន់អ្នកចោមរោមមើល

ភ្នំពេញ: កាលពីរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ក្មេងស្រីលង់ទឹកក្នុងរណ្តៅដី ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ម្តាយយំសោកបោកខ្លួន ក្រុមអ្នករាវរក រហូតដល់វេលាម៉ោង៦ៈ១០នាទីល្ងាច ថ្ងៃដដែល បានរកឃើញហើយ ស្រង់ឡើងគោក ទាំងក្តីអាណិតពីសំណាក់ប្រជាពលរដ្ឋ រាប់ពាន់អ្នកចោមរោមមើល។ ក្មេងស្រីរងគ្រោះ ឈ្មោះ សូ នីតា អាយុ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៦ ស្នាក់នៅបុរីព្រីនថោន ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។ សាកសពក្រោយស្រង់ឡើងគោក រងចាំសមត្ថកិច្ច ពិនិត្យកោសល្យវិច័យ ៕

Leave a Reply

Your email address will not be published. Required fields are marked *