បេះដូងជាម្តាយ សុខចិត្តអត់សុីសំទានគេ ដើម្បីចិញ្ចឹមកូនភ្លោះទើបនិងកើត ក្រោយពីប្ដីចរិកអន់រត់ចោល តាំងពីក្មេងមិនទាំន់កើត…. (មានវីដេអូ)

បេះដូងជាម្តាយ សុខចិត្តអត់សុីសំទានគេ ដើម្បីចិញ្ចឹមកូនភ្លោះទើបនិងកើត ក្រោយពីប្ដីចរិកអន់រត់ចោល តាំងពីក្មេងមិនទាំន់កើត.... (មានវីដេអូ)

តាមរយៈទំព័រហ្វេសបុកមួយឈ្មោះថា Global UP បានបង្ហោះមុនបន្តិចថា៖ «ព្រឹកនេះមកផ្សារបានជួបបងស្រីម្នាក់ ដែរទើបសម្រាលបានកូនភ្លោះស្រី២ ដែរត្រូវប្តីរត់ចោលតាំងពីកូននៅក្នុងផ្ទៃ😔 គាត់ត្រូវមកលំបាកសុំទានគេទាំងដែរ ខ្លួនសរសៃខ្ចីទើបសម្រាលកូនមិនបានប៉ុន្មានថ្ងៃផង😔 ព្រោះតែការខ្វះភាពទទួលខុសត្រូវពីប្តី ទើបត្រូវមករកលុយដើម្បីចិញ្ចឹមកូន😔 ញុមគ្មានអីច្រើនទេមានតែទឹកចិត្តបន្តិចបន្តួចសម្រាប់បងប៉ុណ្ណោះ ហើយក៏សុំផ្តាំដល់បុរសគ្រប់គ្នា បើខ្លួនឯងគ្មានសមត្ថភាពធ្វើជាបង្គូលដ៏រឹងមាំសម្រាប់កូនស្រីគេទេ កុំយកគេមកលេងសើច ព្រោះម្តាយអ្នកក៏ជាស្រី ហើយបាបវាមានពិតមែន ប្រពន្ធកូនអ្នកពិបាកនៅពេលនេះ វានឹងធ្លាក់ទៅលើអ្នករាប់ពាន់ដង😒 ហើយក៏សុំសរសើរដល់ចិត្តបងស្រីដែរ សុខចិត្តលំបាកក៏មិនព្រមអោយកូនទៅគេចិញ្ចឹម (បេះដូងជាម្តាយ) ព្រោះមានសប្បុរសជនខ្លះ ស្នើសុំកូនទៅចិញ្ចឹមហើយព្រមជួយជាថវិកាខ្លះ ដើម្បីអោយបងស្រីសាងជីវិតថ្មី តែគាត់សុខចិត្តលំបាកក៏មិនព្រមបោះបង់កូនដែរ❤🙏» ៕

Leave a Reply

Your email address will not be published. Required fields are marked *