សមត្ថកិច្ចធ្វើការឃាត់ខ្លួនពីរនាក់បងប្អូនបង្កើត ពីបទជួញដូរ​គ្រឿងញៀន

សមត្ថកិច្ចធ្វើការឃាត់ខ្លួនពីរនាក់បងប្អូនបង្កើត ពីបទជួញដូរ​គ្រឿងញៀន

ភ្នំពេញ៖ កាលពី​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចចាប់ឃាត់ខ្លួនយុវជន២នាក់​ជាបងប្អូនបង្កើត ពីបទជួញដូរ​គ្រឿងញៀន ដែលហេតុការណ៍នេះស្ថិតស្ថិតនៅ​ខណ្ឌ​សែន​សុខ និង​ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ ។

ជនសង្ស័យទាំងពីរនាក់ដែលត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាននោះ ទី១ឈ្មោះ. ឈ្មោះ ង៉ា​ត ប៊ុ លី ភេទ​ប្រុស អាយុ៣៤ឆ្នាំ(ជាបង) ទី២. ឈ្មោះ ង៉ា​ត ហេង​ពៅ ភេទ​ប្រុស អាយុ១៩ ឆ្នាំ(ជាប្អូន) ស្នាក់នៅ​ក្រុម៣ ផ្លូវ​បេតុង ផ្ទះ​លេខ២៦២ស​J ភូមិ​គង្គា​ផុស សង្កាត់​ទួល២ ខណ្ឌឫស្សីកែវ ។ដកហូត​ថ្នាំញៀន១៨កញ្ចប់ មានតូច ធំ, រថយន្ត​មួយគ្រឿង និង​ម៉ូតូ​មួយគ្រឿង ។

បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ប្អូន ឈ្មោះ ង៉ា​ត ហេង​ពៅ រួម​ថ្នាំញៀន៣កញ្ចប់ នៅ​ម្តុំ​ផ្លូវ​រថភ្លើង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​រួចមក សមត្ថកិច្ច​ក៏​ឈានដល់​ទៅ​ឃាត់​ជនសង្ស័យ​ជា​បងប្រុស​ឈ្មោះ ង៉ា​ត ប៊ុនលី អាយុ៣៤ឆ្នាំ នៅផ្ទះ​លេខ២៦២ស​J ក្រុម៣ ផ្លូវ​បេតុង​ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​ទី២ ខណ្ឌឫស្សីកែវ នៅវេលា​ម៉ោង៤ និង១៥នាទី​រសៀល ថ្ងៃ​ដដែល​វត្ថុតាង​ដកហូត​ក្រាម​ពណ៌​ស​ថ្លា​ចំនួន១៥កញ្ចប់ រថយន្ត​ម៉ាក់​ពណ៌​សំបក​ឪឡឹក ស្លាក​លេខ ភ្នំពេញ​2E-3832 និង​ម៉ូតូ​មួយគ្រឿង ម៉ាក XTពណ៌​ខ្មៅ ។ ឃាត់ខ្លួន ជនសង្ស័យ​ទាំង២នាក់​បងប្អូន​រួមទាំង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់​តាមផ្លូវ​ច្បាប់ ៕

ដោយ៖ ភត្រ្តា

Leave a Reply

Your email address will not be published. Required fields are marked *