កំម្លាំងនគរបាល ឆ្មក់ចូលបង្រ្កាបទីតាំងភ្នាល់ជល់មាន់ តាមអនឡាញ ឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន១៦នាក់

កំម្លាំងនគរបាល ឆ្មក់ចូលបង្រ្កាបទីតាំងភ្នាល់ជល់មាន់ តាមអនឡាញ ឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន១៦នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង១២ៈ១៥នាទីយប់ រំលង់អធ្រាត្រឈានចូលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវការ៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ កំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការរាជធានីភ្នំពេញ ឆ្មក់ចូលបង្រ្កាបទីតាំងភ្នាល់ជល់មាន់តាមអនឡាញ ឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន១៦នាក់ ស្រី២នាក់ ដកហូតម៉ូតូ៦គ្រឿង និងវត្ថុតាងមួយចំនួនទៀត។

សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងខាងលើនេះ បើកលេងភ្នាល់ជល់មាន់តាមអនឡាញ ហើយបើកលេងទាំងយប់ទាំងថ្ងៃយ៉ាងគគ្រឹកគគ្រេងធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅជិតខាង បានរាយការណ៍ទៅសមត្ថកិច្ច ក៏បានឆ្មក់ចូលបង្រាបទីតាំងខាងលើ ឃាត់ខ្លួនបានមនុស្ស១៦នាក់ ក្នុងនោះស្រី២នាក់ ដកហូតបានម៉ូតូ៦គ្រឿង និងវត្ថុតាងមួយចំនួនទៀត។

ក្រោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៦នាក់ រួមទាំងវត្ថុតាងបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌករិតស្រាល នៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការទៅតាមនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *