មើលចរិករបស់សមាគមន៍កង់បី! បើកកង់បីបញ្ច្រាស ខុសច្បាប់ហើយ ពេលគ្រោះថ្នាក់អាងគ្នាច្រើន មកសំឡុតយកលុយ ពីអ្នកជិះត្រូវច្បាប់ សំណាងហើយបានប្រជាពរដ្ឋ…..

មើលចរិករបស់សមាគមន៍កង់បី! បើកកង់បីបញ្ច្រាស ខុសច្បាប់ហើយ ពេលគ្រោះថ្នាក់អាងគ្នាច្រើន មកសំឡុតយកលុយ ពីអ្នកជិះត្រូវច្បាប់ សំណាងហើយបានប្រជាពរដ្ឋ.....

ភ្នំពេញៈ កាលពីវេលាម៉ោង៩ៈ៣០នាទីយប់ ថ្ងៃទី៣ ខែឧសភា នៅមុខណាហ្គាវើរទី២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយម៉ូតូអាយខុនមួយគ្រឿង បើកបុកចំកង់រឺម៉ក បណ្តាលឲ្យដាច់អស់កង់មួយ ដែលគេស្គាល់ថា ក្រុមសមាគមន៍កង់បីអ្នកបើកបរត្រីចក្រយានយន្តភ្នំពេញ បើកកង់បីបញ្ច្រាសទិសដៅចរាចរណ៍ខុសពីគេ បង្កឲ្យអ្នកបើកម៉ូតូកង់បីរងរបួសបែកក្បាល ចំណែកភាគីខាងម៉ូតូរងរបួសស្រាល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គឺគេឃើញម៉ូតូរងគ្រោះម៉ាក icon ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1AN:2197 បើកបរដោយ យុវជនម្នាក់ បើកវៀងរង្វង់មូលសម្តេចសង្ឃរាជជួនណាត ចូលមកផ្លូវរដ្ឋសភា ខណៈនោះស្រាប់តែមានម៉ូតូកង់បីសមាគមន៍ អ្នកបើកបរត្រីចក្រយានយន្តភ្នំពេញ បើកបរដោយបុរសម្នាក់ បើកបញ្ច្រាសរង្វង់មូលសម្តេចសង្ឃរាជជួនណាតឆ្លងទៅមុខអគារណាហ្គាវើរ ក៏ត្រូវម៉ូតូរងគ្រោះមកបុកចំកង់រឺម៉កខាងស្តាំពេញទំហឹង បណ្តាលឲ្យបាក់ដាច់ចេញពីគ្នា ខ្ទាតអ្នកបើកបរត្រូវកញ្ចក់ឆ្លុះមើលក្រោយរងរបួសបែកក្បាល ចំណែកម៉ូតូរងគ្រោះខ្ទេចមួយកំណាត់មុខ អ្នកបើកបររងរបួសរបួសទ្រោមពេញខ្លួន។

ក្រោយកើតហេតុ ភ្លាមៗភាគីបង្កខាងកង់បីអាងសមាគមន៍ មានគ្នាច្រើន ក៏បាននាំគ្នាស្រែកសំឡុតយុវជននោះថា ជាអ្នកខុសទាំងខ្លួនបើកបញ្ច្រាសទិសដៅគេ និងបម្រុងឲ្យម៉ូតូចេញថ្លៃជួសជុលកង់បីខ្លួនទៀត។ ភ្លាមៗនោះមានប្រតិកម្មពីប្រជាពលរដ្ឋ ទើបខាងកង់បីសុំសម្រួលស្មើគ្នា តែខាងម៉ូតូរងគ្រោះមិនព្រមទាមទារឲ្យខាងកង់បី បង្កជួយចេញថ្លៃជួសជុលម៉ូតូខ្លួនខ្លះ ខាងកង់បីមិនព្រម ក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចុះមកជួយសម្របសម្រួល ដោយខាងម៉ូតូទាមទារសំណងចំនួន៥០ដុល្លារ កង់បីមានត្រឹម៣០ដុល្លារ ដោយមិនចង់វែងឆ្ងាយ ខាងម៉ូតូរងគ្រោះក៏ព្រមទទួលសំណងដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង ។

ក្នុងហេតុការណ៍នេះដែល ប្រជាពលរដ្ឋក៏បានសូមណូមពរដល់អាជ្ញាធរដែលពាក់ព័ន្ធ មេត្តាជួយរៀបសណ្តាប់នៅមុខណាហ្គាវើរផង ព្រោះខាងកង់បីមានសមាគមន៍ បានយកផ្លូវសាធារណៈមួយចំណែកធំចតកង់បីពេញផ្លូវ បង្កជាកកស្ទះចរាចរណ៍រៀងរាល់ថ្ងៃ និងតែងតែបង្កគ្រោះថ្នាក់ជាញឹក ញ៉ាប់ដោយសារតែការបើកបញ្ច្រាសទិសដៅចរាចរណ៍គេ ៕

Leave a Reply

Your email address will not be published. Required fields are marked *