អាណិតពួកគាត់ណាស់…! ទិដ្ឋភាពអាជីវករផ្សារអូរអំបិល ដែលត្រូវអគ្គិភ័យឆាបឆេះផ្សារអស់៦៧តូប កាលពីយប់មិញ កំពុងតែមកកាយរកមើលកំទេចកំទី ក្រែងមានរបស់របរនៅសេសសល់

អាណិតពួកគាត់ណាស់...! ទិដ្ឋភាពអាជីវករផ្សារអូរអំបិល ដែលត្រូវអគ្គិភ័យឆាបឆេះផ្សារអស់៦៧តូប កាលពីយប់មិញ កំពុងតែមកកាយរកមើលកំទេចកំទី ក្រែងមានរបស់របរនៅសេសសល់

កាលពីយប់មិញនេះ ម៉ោង​ប្រមាណ​៣ៈ៤០នាទី​​ទៀបភ្លឺ ឈាន់ចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩​ ស្ថិតនៅ​សង្កាត់​អូរអំបិល​ ​ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ​ មានករណីអគ្គិភ័យ ​ឆេះ​ផ្សារ​អូរអំបិល​។​ តាម​របាយការណ៍​បឋម​ ​បានឱ្យ​ដឹង​ថា​ ​អគ្គិភ័យ​នេះ​ ​បាន​ឆេះ​អស់​តូប​ក្នុង​ផ្សារ​ ​៦៧តូប​ ​(​ចាប​ហួយ​ ​កាត់ដេរ​ ​គ្រឿងក្រអូប​ ​បន្លែ​)​ ​ដែល​មូលហេតុ​ ​គឺ​ដោយសារ​ឆ្លង​ចរន្ត​អគ្គិសនី​ប្រអប់​បង្គោល​ ​LV​ ​របស់​អគ្គិសនី​ ​។​

​ក្នុង​ប្រតិបត្តិ​ការ​ ​សមត្ថកិច្ច​​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​៨គ្រឿង​ ​និង​បាញ់​ទឹក​អស់​ចំនួន​​៣០ឡាន​/​ជើង​ ​និង​បាន​ប្រើប្រាស់​កម្លាំង​នគរបាល​ ​កងរាជអាវុធហត្ថ​ ​មន្ត្រី​អាជ្ញាធរ​ ​និង​​អ្នកសង្គ្រោះ​ជាច្រើន​នាក់​ ​ដើម្បី​ជួយ​កុំ​អោយ​រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​ ​សំណង់​ ​និង​ស្ថានីយ​ប្រេងសាំង​នៅ​ជុំវិញ​នោះ​។​ 

ក្រោយអគ្គិភ័យនេះកើតឡើង នាព្រឹកឡើងឃើញថា ម្ចាស់តូបបានត្រឹមតែមករើ កកាយស្វែងរកសំភារៈដែលសេសសល់ខ្លះ នូវក្នុងតូបរបស់ខ្លួន ក្នុងទិដ្ឋភាពដ៏គួរឲ្យសោកសង្រេងនូវទ្រព្យសម្បត្តិ៍របស់ខ្លួន ដោយខិតខំរកសុីរាប់ឆ្នាំមកហើយ បែរជាឆេះខ្ទេចត្រឹមតែមួយយប់។ 

Leave a Reply

Your email address will not be published. Required fields are marked *