Wow! មកមើលសម្រស់ប្អូនស្រីពៅ ខាត់ សុឃីម ស្រស់ប្លែកមិនចាញ់តារាឡើយ………..

Wow! មកមើលសម្រស់ប្អូនស្រីពៅ ខាត់ សុឃីម ស្រស់ប្លែកមិនចាញ់តារាឡើយ...........

ដូចដែលអ្នកគាំទ្របានជ្រាបរួចមកហើយទាក់ទងនឹងបងប្អូនត្រកូល “ខាត់” ពិសេសអ្នកនាង ខាត់ សុឃីម ដែលវិវត្តខ្លួនយ៉ាងលឿនក្នុងវិស័យសិល្បៈទាំងបុរាណ និងសម័យ ហើយរាល់ទេព្យកោសល្យសម្តែងនីមួយៗ អ្នកនាងក៏ដូចជាប្អូនៗទទួលបានការបណ្តុះបណ្តាលពីលោកឳពុកដែលជាអ្នកសិល្បៈបុរាណខ្មែរ។


ជាក់ស្តែងខាត់សុឃីមមានបងប្អូនប្រុសស្រីចំនួន ៩នាក់ ដែលក្នុងនោះមានប្រុស ៥ ស្រី ៤នាក់ ហើយម្នាក់ៗសុទ្ធសឹងតែមានទេពកោសល្យសិល្បៈទាំងអស់ ព្រោះតែងចេញច្រៀង និងលេងភ្លេងបុរាណជាមួយលោកឳពុក។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល ក្នុង​ចំណោម​បងប្អូនទាំងអស់ ក្រឡេកមើលសម្រស់យ៉ាងផូរផង់របស់ប្អូនស្រីពៅរបស់នាង ពិតជាស្រស់ស្អាតប្លែកដាច់គេ។

យ៉ាងណាមិញ អ្នកនាង ខាត់ សុឃីមបានរៀបរាប់មកកាន់ Sabay ថា៖ “ចា៎ នេះជាប្អូនស្រីពៅរបស់ខ្ញុំ ក្នុងចំណោមបងប្អូន៩នាក់​អរគុណចំពោះការសរសើរពីភាពស្រស់ស្អាតគាត់ និយាយទៅគាត់ស្អាតព្រោះគាត់ចូលចិត្តលេងខ្លួន សម្រាប់ ខាត់ ណាចា គាត់ពូកែខាងតុបតែងហ្នឹង ព្រោះគាត់បានរៀបចំខាងតុបតែងមុខធ្វើសក់ ហើយរាល់ថ្ងៃគាត់ដើរតាមសម្អាងការរបស់ខ្ញុំខ្លះ អ្នកផ្សេងខ្លះផង”។


សុឃីម បន្តថាបើនិយាយពីខាងសិល្បៈ ប្អូនស្រីពៅរបស់ខ្លួនចេះលេងឧបករណ៍ភ្លេង និងចេះច្រៀងបានពីរោះណាស់ គ្រាន់តែនាងមិនទាន់បានចូលប្រឡូកក្នុងសិល្បៈ ដោយជាប់ការងារខាងសម្អាង។ ពេលមានឱកាស នាងនឹងចូលរួមសិល្បៈ គ្រាន់តែពេលនេះមិនទាន់មានពេលគ្រប់គ្រាន់ហើយណាមួយទើបអាយុ២១ឆ្នាំ។

ប្អនៗរបស់តារាពហុជំនាញនេះ​ ម្នាក់ៗសុទ្ធតែដើរដោយគន្លងទាំងអស់ អ្នកនាងពិតជាសប្បាយចិត្ត ពេលឃើញការខំប្រឹងរបស់ពួកគេម្នាក់ៗ ហើយក្នុងនាមនាងជាបងស្រីពិតជាត្រេកអរជំនួសឪពុកម្តាយបំផុត៕

Leave a Reply

Your email address will not be published. Required fields are marked *