សាំង​ពិភពលោក​មាន​និន្នាការ​ធ្លាក់​ថ្លៃ ហើយ​តម្លៃ​ក៏បាន​ថយចុះ​ប្រមាណ​កន្លះ​ខែ​មកនេះ តែ​ស្រុក​យើង​បែរជា​…​ឡើង​!……..

ខណៈពេលដែល​ថ្លៃ​សាំង​ស្រុក​យើង មាន​និន្នាការ​រំកិល​ឡើង​បន្តិច​ម្តងៗ​នោះ (​សូមបញ្ជាក់ថា​កន្លែង​ខ្លះ ថ្លៃ​សាំង​ដាក់ «​តាំង​» និង​ថ្លៃ​លក់​ខុសគ្នា​ទៀតផង​) ថ្លៃ​សាំង​ពិភពលោក​កំពុង​ធ្លាក់ចុះ​… ។​

​ការវិភាគ​របស់ Reuters ឲ្យ​ឃើញថាៈ តាម​ការ​ព្យា​ការណ៍ នោះ​ទិន្នផល​ប្រេង​របស់​អាមេរិក កើនឡើង ហើយ​កំពុង​ស្ថិតក្នុង​សភាព​រំកិល​ថយចុះ ២ សប្តាហ៍ មកហើយ ។ ដូចគ្នានេះដែរ ថ្លៃ​ប្រេង Brent សមុទ្រ​ខាងជើង​ក៏​ថយចុះ 1,62 USD ក្នុង​១​ធុង -​នៅត្រឹម 70,56 USD/​ធុង ។​


​ប្រភព​ប្រេង​ទាំងពីរ សុទ្ធសឹង​ថយចុះ​តម្លៃ ៣% ប្រៀប​នឹង​ថ្លៃ​ទីផ្សារ​ប្រេង​លើក​មុន ។​

​តារា​ថ្លៃ​ឋា​ម​ពល​ពិភពលោក ព្រឹក​ថ្ងៃទី​០៣ ឧសភា ក៏​បន្ថយ​ធ្លាក់​, ប្រេង WTI បន្ត​ថយចុះ​ថ្លៃ 0,06% ហើយ​ប្រេង Brent ថយចុះ 0,27% ប្រៀប​នឹង​ថ្ងៃ​ម្សិលមិញ ។​

​ការព្យាករណ៍​រយៈពេល​វែង ក៏​បង្ហាញថា ថ្លៃ​ប្រេង​មាន​និន្នាការ​ថយចុះ ព្រោះ​សន្និធិ​ប្រេង​ឆៅ​របស់​អាមេរិក​សម្បូរ​គួរសម ។​

​ក្រុមហ៊ុន​ផ្តល់ព័ត៌មាន​ឋា​ម​ពល Genscape ព្យាករណ៍​ថា សន្និធិ​ប្រេង​នៅ​មជ្ឈមណ្ឌល Cushing, Oklahoma របស់​អាមេរិក កើន​ប្រមាណ ៩,៩ លាន​ដុង – ឡើងដល់ ៤៧០,៦ លាន​ដុង ។​

​តាំងពី​អំឡុង​ថ្ងៃទី​១៨ មេសា មក​ម្លេះ ថ្លៃ​ប្រេង Brent ពិភពលោក​ថយចុះ 0,1% (11 cent/​ធុង​) ហើយ​មុន​នោះ ប្រេង WTI បាន​ថយចុះ 9 cent/​ធុង ។​


​ដូច្នេះ តើ​ហេតុអ្វី​បានជា​សាំង​ស្រុក​យើង​បែរជា​រំកិល​ឡើងទៅ​វិញ ? ខណៈ​ថ្លៃ​ទីផ្សារ​ពិភពលោក​មាន​និន្នាការ​ដូច​ពោល​ខាងលើ ។​

​សូម​រំលឹក​សារជាថ្មី​ថា កន្លែង​លក់​សាំង​ខ្លះ ពុំបាន​លក់​តាម​តម្លៃ​កំណត់​របស់​ក្រសួងពាណិជ្ជកម្ម​នោះទេ គេ​ថា​ប្តូរ​ស្លាក​តម្លៃ​… មិនទាន់ ៕ ចន្ទ្រា​

Leave a Reply

Your email address will not be published. Required fields are marked *