ឃើញហើយទប់ទឹកភ្នែកមិនជាប់ទេ! រយះពេលដែលម៉ែបែកពីខ្ញុំ ជិត៣០ឆ្នាំហើយ ខ្ញុំមិននឹកស្មានថា នឹងបានជួបម៉ែវិញទេ​ ពិតជាមិនគួរអោយជឿ​…. (មានវីដេអូ)

ឃើញហើយទប់ទឹកភ្នែកមិនជាប់ទេ! រយះពេលដែលម៉ែបែកពីខ្ញុំ ជិត៣០ឆ្នាំហើយ ខ្ញុំមិននឹកស្មានថា នឹងបានជួបម៉ែវិញទេ​ ពិតជាមិនគួរអោយជឿ​.... (មានវីដេអូ)

ហ្វេសបុកៈ កាលពីពេលថ្មីៗនេះ មានគណនីបងប្រុសម្នាក់ មានឈ្មោះ So Pheak បានបង្ហោះវីដេអូខ្លីរំជួលចិត្តមួយ ធ្វើឲ្យបងប្អូនក្នុងបណ្ដាញសង្គមជាច្រើន មានការរំភើបចិត្ត ខ្លះទៀតក៏ហូរទឹកភ្នែកតាមបងប្រុស ដោយសារគាត់បានបែកពីម្ដាយ ជិត៣០ឆ្នាំ មិនដែរទទួលបានភាពកក់ក្ដៅ សូម្បីតែមុខម្ដាយក៏មិនដែលឃើញ។

រហូតដល់បងប្រុសសំរេចចិត្ត តាមរកម្ដាយនៅឯប្រទេសថៃ ក្ដីសង្ឃឹមក៏ដូចជាបំណង់ ដែលខំព្យាយាមរបស់កូនប្រុស មានចំពោះម្ដាយ បានធ្វើឲ្យគាត់ជួបគ្នាវិញ ដោយក្នុងសារបានសរសេររៀបរាបថាៈ “សុំទោសផងម៉ែ​ អារម្មណ៍ពេលនេះ ​កូនក៍មិនយល់ខ្លួនឯងដែរ​ ប្រហែលម៉ោពីម៉ែបែកទៅកូននៅតូចពេក” “រយះពេលដែលម៉ែបែកពីពួកខ្ញុំ ជិត30ឆ្នាំហើយ ខ្ញុំមិននឹកស្មានថា នឹងបានជួបម៉ែវិញទេ​ ( ពិតជាមិនគួរអោយជឿ​ ) ” ៕

Leave a Reply

Your email address will not be published. Required fields are marked *