អគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅ រថយន្ដស៊ីទែនសាំង Lim Long ម្តុំចោមចៅ យ៉ាងសន្ធោសន្ធៅ

ភ្នំពេញ៖ នៅវេលាម៉ោង ៥និង ៤០ នាទី ល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយ កំពុងឆាបឆេះរថយន្ដដឹកស៊ីទែនសាំងរបស់ ស្ថានីយ៍សាំង Lim long យ៉ាងសន្ធោសន្ធៅ ហេតុការណ៍នេះកើតឡើងនៅចំណុចបណ្តោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោម ចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេល កើតហេតុមានរថយន្តស៊ីទែនដឹកប្រេងម៉ាស៊ូត ១ គ្រឿងបានដឹកប្រេងយកទៅបង្ហូរនៅក្នុងទីតាំង ស្តុកប្រេងរបស់ស្ថានីយប្រេងឥន្ធនៈ លីម ឡុ ង ខាងលើហើយនៅក្នុងស៊ីទែននោះមានប្រេង ម៉ា ស៊ូត រហូតដល់ទៅ៣ម៉ឺនលីត្រឯណោះ ។

នៅក្នុងខណៈពេលកំពុងបង្ហូរប្រេង ស្រាប់តែ មានសំឡេងផ្ទុះឡើងហើយ ក៏មានអណ្ដាតភ្លើង ឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ និង មានផ្សែង ហោះឡើងកប់អាកាសព្រមទាំងមានសម្លេងផ្ទុះ លាន់ឮឡើងជាបន្តបន្ទាប់តែម្ដង និង ឆេះដល់ កន្លែងស្តុកប្រេងដែលមានចំនួនរាប់ម៉ឺនលីត្រផង ដែរ ។

សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនីម៉ូទ័របូមប្រេងរបស់រថយន្តដឹកប្រេង​ ដែលកំពុងផ្ទេរប្រេងចូលក្នុងសុីទែនស្តុក​ បណ្តាលឲ្យខូចខាតរថយន្តចំនួន​០៤គ្រឿង​ ក្នុងនោះរថយន្តដឹកប្រេងចំនួន​ ០៣គ្រឿង​ និងរថយន្តតូច​ ០១គ្រឿង​ ព្រមទាំងឃ្លាំងដែលមាន ទំហំប្រហែល​២០ ម៉ែត្រ x ៥០ម៉ែត្រ ដែលផ្ទុកសម្ភារៈមួយចំនួន​ និង មានគ្រឿងសង្ហារឹ មធ្វើពីឈើមួយចំនួនធំ​ ដោយនៅក្នុងគ្រោះអគ្គិភ័យនេះ​ គឺ មិនបង្កអោយមានមនុស្សរងគ្រោះថ្នាក់នោះឡេីយ ។

ក្នុងប្រតិបត្ដិការនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន​ ៤៨គ្រឿង​ ដោយប្រេីប្រាស់អស់ទឹកចំនួន​ ១៦៤គ្រឿង​ ក្នុងនោះរួមមាន៖​ រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន​ ០៣គ្រឿង,​ ក្រសួងមហាផ្ទៃ​ ០៣គ្រឿង,​ ស្នងកានគបាលរាជធានីភ្នំពេញ​ ២៥គ្រឿង​,​ ក្រុមពន្លត់អគ្គិភ័យ​៧១១​ ង៧០​ ចំនួន​ ០២គ្រឿង,​ សាលាខណ្ឌពោធិ៍សែនជ័យ​ ០១គ្រឿង,​ តម្រួតបទបញ្ជារ​ ០៤គ្រឿង,​ ក្រុមហ៊ុន​ OCIC​ ទីក្រុងជ្រោយចង្វារ​ ០៦គ្រឿង,​ ក្រុមហ៊ុន​ OCIC​ ទីក្រុងកោះពេជ្រ​ ០២គ្រឿង,​ ក្រុមហ៊ុន​ OCIC កំបូល​ ០១គ្រឿង​ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ចំនួន​ ០១គ្រឿង ទើបរលត់ជាស្ថារព ៕

Leave a Reply

Your email address will not be published. Required fields are marked *