ជួយស៊ែរបន្ដផង…! ក្រពើ២០ក្បាល រួចចេញពីកន្លែងចិញ្ចឹមមួយកន្លែង ខណះពេលនេះ ចាប់បានមកវិញតែ២ក្បាលហើយ នៅសល់១៨ក្បាលទៀត មិនទាន់ដឹងទៅទីណាទេ សូមប្រុងប្រយ័ត្ន

ជួយស៊ែរបន្ដផង...! ក្រពើ២០ក្បាល រួចចេញពីកន្លែងចិញ្ចឹមមួយកន្លែង ខណះពេលនេះ ចាប់បានមកវិញតែ២ក្បាលហើយ នៅសល់១៨ក្បាលទៀត មិនទាន់ដឹងទៅទីណាទេ សូមប្រុងប្រយ័ត្ន

បាត់​ដំបងៈ កាលពីពេលថ្មីនេះ  មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកភូមិនៅខេត្តបាត់ដំបង ភ័យខ្លាចនឹងព្រួយបារម្ភ ដោយឃើញក្រពើចំនួន២០ក្បាល បានធ្លាយទ្រុង ចេញពីអាងចិញ្ចឹមមួយកន្លែង ក៏ត្រូវបាន​អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​បាន​សហការ​គ្នា​ តាម​ប្រមាញ់​មក​វិញ​ចំនួន​២ក្បាលហេីយ​ ដែលត្រូវ​គេចាប់​បាន​ ស្ថិត​នៅភូមិថ្កូវ ស្ទឹងបាណន់ ខេត្ត​បាត់​ដំបង​។ ក្នុង​នោះដែរ​គឺនៅសល់ចំនួន​១៨ក្បាលទៀត​ ដែលជាចំនួនមួយដ៏ច្រេីន​ នឹងអាចបង្កឲ្យ​មានគ្រោះថ្នាក់ខ្លាំងណាស់។

ប្រិយមិត្ត​ ដែលរស់នៅតាមបណ្តោយស្ទឹង​ ត្រូវ​បង្កើនការប្រុងប្រយ័ត្ន​ឲ្យ​បានខ្ពស់​ ដោយកុំទាន់​លេងទឹកស្ទឹងស្ងាត់ៗអី​ ដេីម្បី​រក្សា​ឲ្យ​បាន​នូវ​សុវត្ថិភាព។​ មួយ​វិញ​ទៀត​នោះ​ សូម​មេត្តា​ជួយ​ស៊ែរបន្តផង​ ដេីម្បី​ឲ្យ​ដំណឹងនេះ​ បានទៅដល់មិត្តភក្តិ​ បងប្អូន​ដែលរស់នៅក្នុងបន់នោះ​ មាន​ការ​ប្រុងប្រយ័ត្ន រហូតដល់មានការចាប់ប្រមាញ់ក្រពើ ទាំងអស់ក្បាលនោះបានវិញ ៕

Leave a Reply

Your email address will not be published. Required fields are marked *