ប្រពន្ធអូនលំបាកហើយ…! ឃាត់ខ្លួនមនុស្សចំនួន៧នាក់ យកមកអប់រំ ថ្ងៃក្រោយឈប់លេងបៀរ សុីសងខុសច្បាប់ទៀត

ប្រពន្ធអូនលំបាកហើយ...! ឃាត់ខ្លួនមនុស្សចំនួន៧នាក់ យកមកអប់រំ ថ្ងៃក្រោយឈប់លេងបៀរ សុីសងខុសច្បាប់ទៀត

កណ្តាលៈ កាលពីវេលាម៉ោង៣:៣០នាទីរសៀល ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិចំបក់ទន្សាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ កម្លាំងអធិការដ្ឋាននគរបាលស្រុក បានចុះបង្រា្កបទីតាំងលេងល្បែងស៊ីសងខុសច្បាប់មួយកន្លែង (លេងបៀស៊ីគូថៃ) ស្ថិតនៅផ្ទះឈ្មោះ មឿន គួន ភេទស្រី អាយុ៦៣ឆ្នាំ ឃាត់ខ្លួនចំនួន៧នាក់ យកមកអប់រំ ថ្ងៃក្រោយឈប់លេងបៀរ។

តាមចម្លើយសារភាពរបស់ឈ្មោះ មឿន គួន ជាបានសារភាពថា ខ្លួនពិតជាអោយ គេលេងបៀស៊ីគូថៃ នៅក្នុងផ្ទះរបស់ខ្លួន។ ចំពោះករណីកម្លាំងជំនាញសុំអប់រំ២៤ម៉ោង នៅត្រឹមអធិការដ្ឋាន ៕

Leave a Reply

Your email address will not be published. Required fields are marked *