នាងភីម កាន់តែកម្សត់និងអាសូរប្ដី នាយតាក់សុី ក្រោយពីជាពីជំងឺ រួចទៅសាងផ្នួស ដោយឲ្យប្រពន្ធទៅរកគូជីវិតថ្មី

នាងភីម កាន់តែកម្សត់និងអាសូរប្ដី នាយតាក់សុី ក្រោយពីជាពីជំងឺ រួចទៅសាងផ្នួស ដោយឲ្យប្រពន្ធទៅរកគូជីវិតថ្មី

ភ្នំពេញៈ កាន់តែកម្សត់ និងគួរឲ្យអាសូរចំពោះជីវិតគូរបស់តារាកំប្លែង នាងភីម និងនាយ តាក់ស៊ី ព្រោះតែនាយតាក់ស៊ី ធ្លាប់បានសម្រេចចិត្តចូលបួស ដោយថ្វាយខ្លួនជូនព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បើសិនខ្លួនបានជាពីជំងឺ ដោយមិនស្ដាយអ្វីទាំងអស់ ហើយគាត់ក៏នឹងបើកផ្លូវឲ្យប្រពន្ធគឺនាង ភីម ចង់មានគ្រួសារថ្មី គាត់ក៏មិនហាមដែរ។ នាងភីម កាន់តែខ្លោចចិត្តអាណិតប្តី ក្រោយពីបានឃើញបានដឹងស្ថានភាពជំងឺទឹកនោមផ្អែម នាយតាក់ស៊ី កាន់តែដុនដាប។ ដោយនាងបានលើកឡើងថា “ស្ថានភាពបែបនេះហើយ ដែលធ្វើអោយចិត្តខ្ញុំ មិនស្ងប់ពេល ដែលយើងទាំងពីរនាក់ នៅឆ្ងាយពីរគ្នា”។

 

Leave a Reply

Your email address will not be published. Required fields are marked *