សូមប្រុងប្រយ័ត្ន! រន្ទះបាញ់សម្លាប់ម្ដាយ​និងកូន​ ក្នុងខ្ទមចម្ការ គួរអោយសង្វេគ នៅស្រុកអូរយ៉ាដាវ

សូមប្រុងប្រយ័ត្ន! រន្ទះបាញ់សម្លាប់ម្ដាយ​និងកូន​ ក្នុងខ្ទមចម្ការ គួរអោយសង្វេគ នៅស្រុកអូរយ៉ាដាវ

រតនគិរីៈ ហេតុការណ៍នេះបានកើតឡើងនៅល្ងាច ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងខ្ទមចម្ការមួយកន្លែង ស្ថិតនៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។​

ជនរងគ្រោះមានឈ្មោះ សេវ ភិន ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាម្ដាយ និងឈ្មោះ សេវ សាឃិ ភេទប្រុស អាយុ៤ឆ្នាំ ត្រូវជាកូន។ សពជនរងគ្រោះខាងលើនេះ ត្រូវបានយកមកទាំងយប់ធ្វើបុណ្យនៅ ភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាវ ៕

Leave a Reply

Your email address will not be published. Required fields are marked *