សមត្ថកិច្ចចុះរឹបអូសឈើកកោះជាច្រើនដុំ ដែលឈ្មួញលាក់ទុកក្នុងឃ្លាំងមួយកន្លែង នៅក្រុងបានលុង ដោយរកម្ចាស់មិនឃើញ

សមត្ថកិច្ចចុះរឹបអូសឈើកកោះជាច្រើនដុំ ដែលឈ្មួញលាក់ទុកក្នុងឃ្លាំងមួយកន្លែង នៅក្រុងបានលុង ដោយរកម្ចាស់មិនឃើញ

រតនគិរីៈ នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រោមការដឹកនាំរបស់លោក រ៉ា បូរ៉ាន់ឌី ព្រះរាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ដឹកនាំកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, កម្លាំងនគរបាលក្រុងបានលុង, មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ចុះរឹបអូស លាំងស្តុកឈើកកោះមួយកន្លែង ស្ថិតក្នុងភូមិឡាប៉ូ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។

ឈើនេះ លោកបញ្ជាឲ្យដឹកទៅរក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើសិន រួចរង់ចាំវាស់វែងនៅពេលក្រោយ។ ទាក់ទឹនទៅនឹងឃ្លាំងស្តុកឈើខាងលើនេះដែរ មន្ត្រីប៉ុស្តិ៍នគរបាលសង្កាត់យក្សឡោម ប្រាប់ឲ្យដឹងថា មិនស្គាល់ឈ្មោះម្ចាស់ទីតាំងនេះទេ គឺពួកគេជួលតៗគ្នា ប៉ុន្តែម្ចាស់ពិតប្រាកដ ប្រហែលនៅរាជធានីភ្នំពេញឯណោះ ៕

Leave a Reply

Your email address will not be published. Required fields are marked *