ដីឡើងថ្លៃព្រះសង្ឃក៏ដេញដែរ! ព្រះសង្ឃវត្តអូរដំរី ខេត្តព្រះសីហនុ រងការបណ្ដេញចេញដោយបង្ខំ និង គំរាមដើម្បីយកដីលក់ខណៈដីកំពុងឡើងថ្លៃខ្លាំង

ដីឡើងថ្លៃព្រះសង្ឃក៏ដេញដែរ! ព្រះសង្ឃវត្តអូរដំរី ខេត្តព្រះសីហនុ រងការបណ្ដេញចេញដោយបង្ខំ និង គំរាមដើម្បីយកដីលក់ខណៈដីកំពុងឡើងថ្លៃខ្លាំង

ពលរដ្ឋ និង​ពុទ្ធបរិស័ទ​ជាង ៤០​នាក់ បាន​ជួបជុំគ្នា​ក្នុង​បរិវេណ​វត្ត​នៅ​ថ្ងៃ​ទី៤ ឧសភា បាន​ប្រកាស​ជំហរ​ប្រឆាំង​ការ​បណ្ដេញ​ព្រះសង្ឃ ដែល​គង់នៅ វត្ត​អូរដំរី ឃុំ​អូរត្រេះ ខេត្ត​ព្រះសីហនុ និង​បាន​ផ្តិត​មេដៃ ទាមទារ​ដី​វត្ត​មកវិញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពលរដ្ឋ​ជាង ៤០​នាក់​តំណាង​ឲ្យ​ពលរដ្ឋ ១៤៩​គ្រួសារ រស់នៅ​ភូមិ​៥ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ​ព្រមាន​លើកគ្នា​តវ៉ា នៅ​សាលាខេត្ត​ព្រះសីហនុ និង​អាជ្ញាធរ​ថ្នាក់​ជាតិ ប្រសិនបើ​អាជ្ញាធរ​មិន​ដោះស្រាយ​វិវាទ​ដីធ្លី នៅ​វត្ត​អូរ​ដំរី ដែល​កំពុង​ទទួលរង​ការ​រំលោភបំពាន​យ៉ាង​អយុត្តិធម៌ ពី​សំណាក់​បុគ្គល​មាន​ធនធាន និង​ឥទ្ធិពល​។ ពួកគេ​ទាមទារ​ឲ្យ​អាជ្ញាធរ​ថែរក្សា​វត្ត​នេះ​ទុក និង​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​គង់នៅ​បន្ត​ទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តំណាង​ពលរដ្ឋ​លោក ម៉ន ស៊ីណា ឲ្យ​ដឹង​នៅ​ថ្ងៃទី៤ ឧសភា ថា អ្នកភូមិ​បាន​ពិភាក្សា​គ្នា​រួចហើយ បំណង​ថែរក្សា វត្ត​អូរដំរី​ឲ្យ​គង់វង្ស នៅ​គ្រា​ដែល​ទីផ្សារ​ដី ហក់​ឡើង​ខ្ពស់​។ លោក​ថា មេគុណ​ខេត្ត​បាន​បង្ខំ​ឲ្យ​ព្រះសង្ឃ​គង់នៅ​វត្ត​នេះ ចុះ​ចេញ​ជាបន្ទាន់ ដែល​ទំនង​ចង់បាន​ដី​វត្ត​ប្រគល់​ឲ្យ​ឈ្មួញ​៖ «ខាង​មន្ទីរ​ធម្មការ ខាង​មេគុណ គាត់​ជឿ​ក្រុម​អនាធិបតេយ្យ មិនដែល​មាន​ដី មិន​ដែល​រស់នៅ មិន​ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​មក​លើ​ហ្នឹង​ផង រឿង​អី​គាត់​មក​សម្រេច ដេញ​ព្រះសង្ឃ​ចេញពី​វត្ត​អូរដំរី ពីព្រោះ​ខ្ញុំ​ជា​ម្ចាស់​មូលដ្ឋាន ជា​ម្ចាស់​រស់នៅ​ហ្នឹង​ពិតប្រាកដ ខ្ញុំ​មិន​គាំទ្រ​ការ​ដេញ​ព្រះសង្ឃ​ទេ។ ប្រសិនជា​អាជ្ញាធរ​ខេត្ត​ក៏ដូចជា ប្រធាន​មន្ទីរ​ធម្មការ​មេគុណ មិន​ឲ្យ​លោក​គង់នៅ​ហ្នឹង​ទេ ប្រជាជន​បាន​ផ្តិត​មេដៃ ដាក់​ទៅ​ប្រធាន​មន្ទីរ​ធម្មការ និង​គ្រោង​ហែ​គ្នា​ទៅ​រាជធានី​ភ្នំពេញ​ទៀត»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពលរដ្ឋ​រស់នៅ​ឃុំ​អូរត្រេះ ឲ្យ​ដឹង​ថា ជិត ២​ទសវត្សរ៍​មក​ហើយ មាន​ពុទ្ធបរិស័ទ ១៤៩​គ្រួសារ បាន​មូលមតិ​គ្នា ប្រគល់​ដី ៥​ហិកតារ ជា​សម្បត្តិ​រួម ដើម្បី​កសាង​វត្ត​អារាម ហើយ​កាលពី ឆ្នាំ​២០០៩ អ្នកភូមិ​បាន​ដាក់​ពាក្យ​ស្នើសុំ ឲ្យ​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា ក្នុង​វត្ត​នេះ។ មក​ទល់​ពេល​នេះ ដី​វត្ត​អូរ​ដំរី នៅ​សល់​តែ​ជាង ១​ហិកតារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចៅអធិការ​វត្ត​អូរ​ដំរី ព្រះ​តេជគុណ មាន់ ភក្តី មាន​ថេរ​ដីកា​ថា មេគុណ​ខេត្ត បាន​ចេញ​លិខិត​ឲ្យ​ព្រះអង្គ​ចុះ​ចេញពី​វត្ត​នេះ​ជាបន្ទាន់ ហើយ​ព្រះអង្គ​ក៏​បង្ខំចិត្ត​ផ្ដិត​មេដៃ​ព្រម ដោយសារ​រង​ការ​គំរាមកំហែង​ចាប់​ផ្សឹក។ ព្រះអង្គ​មាន​ថេរ​ដីកា​បន្ថែម​ថា សូម្បីតែ​ដើមឈើ​ធំៗ ក្នុង​បរិវេណ​វត្ត ត្រូវ​ជនខិលខូច កាប់​បំផ្លាញ​ចោល​អស់ ដើម្បី​គំរាមកំហែង​ព្រះសង្ឃ​ឲ្យ​ចុះ​ចេញពី​វត្ត និង​ប្រគល់​ដី​ឲ្យ​ពួកគេ​៖ «គេ​ចង់បាន​ដី​វត្ត គេ​ព្យាយាម​ដេញ​រឿយៗ ក៏ប៉ុន្តែ​ធ្វើ​អត់​ចេញ ដល់​អីចឹង​គេ​ពឹង​ទៅ​មេគុណ​ហ្នឹង។ កាប់​ដើមឈើ​នៅ​វត្ត​អស់ ឡើង​វាល​អស់ហើយ ដើមឈើ​ជិត ២០​ឆ្នាំ​ឡើង​ក្តៅ ពុទ្ធបរិស័ទ​មក មិន​បាន​ជ្រក​ម្លប់ ក្នុង​ចិត្ត​មិន​ព្រម​ទេ តែ​ឥឡូវ​មិន​ដឹង​ធ្វើ​ម៉េច​? បើ​យើង​មិន​ព្រម​មាន​ការងារ​ផ្សេង​របស់​គេ​ទៀត​។ បើសិនជា​រឹងមាត់ និយាយ​អស់​ស្ដាប់​អាច​ដល់ មាន​ខោអាវ​ឲ្យ​ស្លៀក»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស៊ីសេរី​មិន​អាច​ទាក់ទង អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន និង​ប្រធាន​មន្ទីរ​ធម្មការ លោក កង ឌីណាត បាន​ទេ​នៅ​ថ្ងៃ​ទី​៤ ឧសភា​ដោយសារតែ​ពួកគេ​មិន​លើក​ទូរស័ព្ទ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជា​យ៉ាងណា មេគុណ​ខេត្ត​ព្រះសីហនុ ព្រះតេជព្រះគុណ ហ្វាន់ ហឿន មាន​ថេរដីកា​ថា ហេតុផល​ដែល​ព្រះអង្គ​សរសេរ​លិខិត​ឲ្យ​ព្រះសង្ឃ គង់នៅ​វត្ត​អូរដំរី ចាកចេញ​ជា​បណ្ដោះអាសន្ន ដោយសារ​បារម្ភ​ពី​សុវត្ថិភាព ព្រោះតែ​ដី​វត្ត​កើតមាន​ជម្លោះ។ លើស​ពី​នេះ តុលាការ និង​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ចាត់វិធានការ​ដោះស្រាយ​រឿង​ក្តី​នេះ​ដែរ ហើយ​លទ្ធផល​យ៉ាងណា​នោះ អាស្រ័យ​លើ​ស្ថាប័ន​ជំនាញ​សម្រេច៖ «អាត្មា​ដក​ព្រះសង្ឃ​យក​មក នៅ​វត្ត​នេះ និង​វត្ត​នោះ​សិន​ទៅ ដល់ពេល​ដីកា​គេ​សម្រេច ទៅ​ភាគី​ណា ព្រោះ​ដី​ហ្នឹង ដី​ជម្លោះ​ហើយ​បើ​អត់​មាន​ជម្លោះ​ទៅ​ដក​ធ្វើ​អី ទៅ​និមន្ត​លោក​ចេញ ដើម្បី​ការពារ​ពុទ្ធសាសនា កុំ​ឲ្យ​មានរឿង​អី​ច្របូកច្របល់​ជាមួយ​គេ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក សឹង សែនករុណា យល់​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​អាជ្ញាធរ​ជាតិ​គួរតែ​ស៊ើបអង្កេត ករណី​នេះ​ឡើងវិញ ធ្វើ​យ៉ាងណា រក​ដំណោះស្រាយ​ផ្ដល់​យុត្តិធម៌​រឿង​នេះ ជូន​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ដែល​ចង់​អភិរក្ស​វត្ត​នេះ​ជា​សម្បត្តិ​របស់​រដ្ឋ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បញ្ជាក់​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ស៊ើបអង្កេត​ឲ្យ​ស៊ីជម្រៅ ចំពោះ​បុគ្គល​ដែល​គំរាមកំហែង​ព្រះសង្ឃ និង​អ្នក​ដែល​បំផ្លាញ​ផលដំណាំ​វត្ត ត្រូវ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់៖ «ពេល​ដែល​មាន​បញ្ហា​វិវាទ ភាគី​ទាំងសងខាង ត្រូវ​ខាង​ដំណោះស្រាយ។ ទី​១ បើ​សិន​អ្នក​ធ្លាប់​ប្រើ​ប្រាស់​ដី ត្រូវ​ប្រើប្រាស់​ធម្មតា ហើយ​ភាគី​ម្ខាង​ទៀត បើ​មិនទាន់​មាន​ការសម្រេច​ណាមួយ ពី​ខាង​តុលាការ មិន​អាច​ធ្វើ​អ្វី​បានទេ​។ ដូច្នេះ​ការ​រង់ចាំ​ដំណោះស្រាយ​មិនមែន​ចាំបាច់​ចាកចេញ​ពី​តំបន់​ហ្នឹង ហើយ​ប្រគល់​ដី​ឲ្យ​ភាគី​ម្ខាង​ទៀត​ទាំង​មិន​មាន​ដីកា​សម្រេច​ត្រឹមត្រូវ​ពី​ខាង​តុលាការ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច អាហ្នឹង​ផ្ទុយ​ពី​វិធានការ​នៃ​ការ​រក​ដំណោះស្រាយ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ ហួសចិត្ត​សូម្បីតែ​ដី​វត្ត​ដែល​ជា​កន្លែង​សក្ការបូជា​ពុទ្ធសាសនា សម្រាប់​ពលរដ្ឋ​ធ្វើ​បុណ្យទាន និង​ព្រះសង្ឃ​គង់នៅ ក៏​រង​ការ​បណ្ដេញ​ចេញ​ដើម្បី​យក​ដី​បម្រើ​មហិច្ឆតា​បុគ្គល​មាន​អំណាច​ដែរ។ លោក​ថា មេគុណ​ខេត្ត​ព្រះសីហនុ មិន​ត្រូវ​ចេញ​លិខិត​បណ្ដេញ​ព្រះសង្ឃ​ចេញពី​វត្ត​នោះ​ទេ។ លោក​ថា ទង្វើ​នេះ​នឹង​ផ្ដល់​ឱកាស​ឲ្យ​ភាគី​ម្ខាង​ទៀត​ចូល​ប្រើប្រាស់ និង​គ្រប់គ្រង​ដី​វត្ត​នោះ ជា​សម្បត្តិ​បុគ្គល​ជាមិនខាន៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ RFA

Leave a Reply

Your email address will not be published. Required fields are marked *