ការស្លាប់បុរសម្នាក់ នៅក្នុងបន្ទប់ឃុំខ្លួន នៅក្នុងប៉ុស្ដិ៍នគរបាលអូស្មាច់ យ៉ាងអថ៌កំបាំង​ គ្រួសារសុំអំពាវនាវដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង​ ជួយផ្ដល់យុត្តិធម៌ ជួនគាត់ផង

ការស្លាប់បុរសម្នាក់ នៅក្នុងបន្ទប់ឃុំខ្លួន នៅក្នុងប៉ុស្ដិ៍នគរបាលអូស្មាច់ យ៉ាងអថ៌កំបាំង​ គ្រួសារសុំអំពាវនាវដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង​ ជួយផ្ដល់យុត្តិធម៌ ជួនគាត់ផង

ឧត្ដរមានជ័យៈ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩នេះ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់ មានឈ្មោះ  ធូ​ ហាត ភេទប្រុស អាយុ​៣៧ឆ្នាំ រស់នៅភូមិក្រសាំង សង្កាត់បុសស្បូវ​ ក្រុងសំរោងខេត្តឧត្ដរមានជ័យ។ បានស្លាប់យ៉ាងអថ៌កំបាំងបំផុត នៅក្នុងបន្ទប់ឃុំខ្លួន ក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

កាលស្លាប់បុរសខាងលើ ត្រូវក្រុមគ្រួរសារសាសព  បានអំពាវនាវ​ សូមអោយសម្ដេចតេជោ​ហ៊ុនសែន​ និងសម្ដេចក្រឡាហោមសរខេង​ និងនាយឧត្ដមសេនីយ៍នេតសាវឿន អគ្គស្នងការនគបាលជាតិ​ ជួយផ្ដល់យុត្តិធម៌ជូនដល់គ្រួរសារគាត់ផង។

ម្ដាយឈ្មោះ ប៉ាល់​ ភិន​ អាយុ៥៦ឆ្នាំ ជាស្រីមេម៉ាយ និងមានកូន​ ចំនួនពីនាក់

ទី១÷ឈ្មោះ​ ធូ​ ហាត​ អាយុ៣៧ឆ្នាំ ដែលបានស្លាប់ នៅក្នុងបន្ទប់ឃុំខ្លួន នៅក្នុងប៉ុស្ដិ៍បគរបាលរដ្ឋបាលសង្កាត់អូស្មាច់។

ទី២÷ឈ្មោះ ធូ​ ហៀត ភេទប្រុស អាយុ​២៨ឆ្នាំ​ រស់នៅភូមិក្រសាំង​ ក្រសាំងសង្កាត់បុស្បូវ ក្រុងសំរោង។

ដែលកូនរបស់គាត់បានស្លាប់ អត់ដឹងអំពីម៉ូលហេតុ នៅក្នុងបន្ទប់ឃុំខ្លួននៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់អូស្មាច់​ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

Leave a Reply

Your email address will not be published. Required fields are marked *