ករណីឃាតកម្ម ប្ដីច្របាច់សម្លាប់ប្រពន្ធនៅលើផ្ទះ ដោយចោទប្រពន្ធថា…..

ករណីឃាតកម្ម ប្ដីច្របាច់សម្លាប់ប្រពន្ធនៅលើផ្ទះ ដោយចោទប្រពន្ធថា.....

.ករណី : ឃាតកម្ម កេីតហេតុនៅថ្ងៃចន្ទ័ ៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព-ស ២៥៦២ ត្រូវនិងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះឪពុកជនរងគ្រោះ ឈ្មោះ ផូ កុសល្យ ភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល ។

***ជនរងគ្រោះ –ឈ្មោះ សល្យ យ៉ាដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។ _វត្ថុតាងចាប់យក : គ្មាន

**សភាពរឿងហេតុ មុនពេលកើតហេតុជនរងគ្រោះឈ្មោះ សល្យ យ៉ាដា និងប្តី (ជនសង្សយ័) ឈ្មោះ ហ៊ន ប៊ន បានដេកជាមួយគ្នានិងកូនស្រី០១នាក់ទៀត អាយុ៤ឆ្នាំ នៅក្នុងបន្ទប់លើផ្ទះ ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៤និង៣០នាទី ជនសង្សយ័ជាប្តី បានងើបពីដេក ឈឺនោមដាក់កន្ថោល នៅក្នុងបន្ទប់ ក្រោយពេលនោមហើយ បានឡើងទៅលើគ្រែវិញ ដោយក្នុងចិត្តមានការខឹង ប្រចណ្ឌ័ប្រពន្ធ ចោទប្រពន្ធថា: មានប្រុស ក៍ស្ទុះច្របាច់.ក ប្រពន្ធរហូតដល់ប្រពន្ធឈប់រើបំរះ ទើបលែងហើយចុះមកដី យកម៉ូតូជិះចេញពីផ្ទះ។

តាមចម្លេីយសារភាព ជនសង្ស័យធ្លាប់ប្រេីប្រាស់គ្រឿងញៀនខុសច្បាប់។ ហេីយខ្លួនបានសម្លាប់ប្រពន្ធប្រាកដមែន ៕

Leave a Reply

Your email address will not be published. Required fields are marked *