ភ្លៀងលាយខ្យល់កន្រ្ទាក់ បណ្ដាលឲ្យរំលំផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម កាត់ទទឹងផ្លូវជាតិ៥ ខណ្ឌឫស្សីកែវ សង្កត់ម៉ូតូ១គ្រឿង

ភ្លៀងលាយខ្យល់កន្រ្ទាក់ បណ្ដាលឲ្យរំលំផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម កាត់ទទឹងផ្លូវជាតិ៥ ខណ្ឌឫស្សីកែវ សង្កត់ម៉ូតូ១គ្រឿង

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ មានហេតុការណ៏គ្រោះធម្មជាតិមួយ ដោយភ្លៀងលាយឡំជាមួយខ្យល់កន្ដ្រាក់មួយប្រាវ នៅរាជធានីភ្នំពេញ បណ្ដាលឲ្យបាក់រលំផ្ទាំងប៉ាណូ ផ្សាយពាណិជ្ជកម្មមួយផ្ទាំងកាត់ទទឹងផ្លូវជាតិ៥ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

ការរលំបាក់ផ្ទាំងប៉ាណូកាត់ទទឹងផ្លូវនេះ គេមិនទាន់ដឹងមានមនុស្សរងរបួសប៉ុន្មាននាក់នោះទេ ប៉ុន្ដែឃើញមានម៉ូតូមួយគ្រឿង ត្រូវបានកៀបជាប់នៅក្រោមផ្លាកប៉ាណូដ៏ធំមួយនេះ។

ប្រភពបានបន្ថែមឲ្យដឹងថា បន្ទាប់ពីកើតហេតុភ្លាមៗ អាជ្ញាធរ និងប្រជាការពារខណ្ឌឫស្សីកែវ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បាននិងកំពុងដុតដៃដុតជើង ដោះស្រាយសម្រួលចរាចរ និងរកវិធីដើម្បីលើកផ្លាកប៉ាណូនោះចេញ ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ៕

Leave a Reply

Your email address will not be published. Required fields are marked *