ករណីឃាតកម្ម ប្តីទាញពូថៅ កាប់ចិញ្ច្រាំប្រពន្ធ ស្លាប់យ៉ាងអាណោចអាធ័ម ក្នុងថ្លុកឈាម ព្រោះតែខឹងរឿង….!

ករណីឃាតកម្ម ប្តីទាញពូថៅ កាប់ចិញ្ច្រាំប្រពន្ធ ស្លាប់យ៉ាងអាណោចអាធ័ម ក្នុងថ្លុកឈាម ព្រោះតែខឹងរឿង....!

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង២ៈ២០នាទីយប់​ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ក្នុងភូមិត្រពាំងឃ្លៃ ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ មានករណីឃាត់កម្មមួយ ដោយបុរសជាប្តីមានចិត្តសាហាវឃោរឃៅ មានឈ្មោះ ម៉ុន សាម៉ន អាយុ៣២ឆ្នាំ បានទាញពូថៅ មកកាប់ចិញ្រ្ចាំប្រពន្ធ មានឈ្មោះ យឿន សាវិន អាយុ៣៣ឆ្នាំ បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម ដោយបន្សល់ទុក កូន៤នាក់ក្នុងបន្ទុក គ្មានអ្នកមើលថែ។

បើតាមការឲ្យដឹងពីលោកអធិការនគរបាលស្រុកក្រគរ ឯម រុន មុនពេលកើតហេតុ ស្ត្រីជាប្រពន្ធបានចេញពីធ្វើការរោងចក្រកាត់ដេរ តៃអ៊ុហ្សី ហើយបានទិញលៀសហាល យកមកហូបជាមួយបាយ។ ពេលមកដល់ផ្ទះ ស្ត្រីជាប្រពន្ធបានងូតទឹក ហើយក៏នាំប្តីនិងកូនៗហូបបាយជុំគ្នា ពេលនោះបុរសជាប្តីបានប្រើកូនឲ្យយកបោយទឹកឲ្យផឹក ស្រាប់តែផឹករួច បានគប់បោយចោល រួចបានប្រើកូនប្រុសឲ្យទៅរើសយកមកវិញ។

លោកអធិការបន្តថា ដោយឃើញភាពមិនទំនងរបស់ប្តី ស្ត្រីជាប្រពន្ធបានទៅរើសបោយទឹកនោះ រួចក៏បានគប់ទៅលើប្តី ហើយប្តីក៏បានទាញកែវគប់មកលើស្ត្រីជាប្រពន្ធ តែត្រូវនាងគេចទាន់ បណ្តាលឲ្យដួល ទើបធ្វើឲ្យបុរសជាប្តីកើតក្តីខឹងសម្បាជាខ្លាំង ក៏ស្ទុះទាញពូថៅមកកាប់លើស្ត្រីជាប្រពន្ធ២ពូថៅ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត។

ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបំរុងរត់គេចខ្លួន ប៉ុន្តែប្រជាពលរដ្ឋជិតខាង និងបងប្អូនជនរងគ្រោះ បានព័ទ្ធដេញចាប់ចងជាប់ និងបានរាយការណ៍មកកាន់សមត្ថកិច្ចជួយអន្តរាគមន៍ជាបន្ទាន់។

ពេលសមត្ថកិច្ចមកដល់ បានធ្វើការចាប់ខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុក ចំណែកស្ត្រីជាប្រពន្ធដែលស្លាប់ សមត្ថកិច្ចបានពិនិត្យ និងធ្វើកោសល្យវិច័យ រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Leave a Reply

Your email address will not be published. Required fields are marked *