ស្រីៗមួយចំនួន ផឹកសាហាវជាងប្រុសទៅទៀត! នារីរូបស្រស់ម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្ដព្រូសដូចហោះ ជ្រុលបុកសួនច្បារ រួចផ្លោងទៅបុកស្លាកប៉ាណូ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង

ស្រីៗមួយចំនួន ផឹកសាហាវជាងប្រុសទៅទៀត! នារីរូបស្រស់ម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្ដព្រូសដូចហោះ ជ្រុលបុកសួនច្បារ រួចផ្លោងទៅបុកស្លាកប៉ាណូ បណ្ដាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញៈ កាលវេលាម៉ោង២ៈ៤០នាទីយប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចក្បែលធនាគាររតន: ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដោយនារីស្រស់ស្អាតម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តព្រូសមួយគ្រឿង បុកសួនច្បារ រួចប្លោងទៅបុកស្លាកប៉ានណូ បណ្ដាលឲ្យក្រឡាប់ផ្ងារជើងទ្រមេឃ សំណាងល្អមិនមានអ្នករងរបួស។ 

បើតាមសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿង ម៉ាក Toyota ព្រូស ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ 2AT-4159 បើកបរដោយស្រីស្អាតម្នាក់ ក្នុងទិសដៅពីត្បួង ទៅជើងយ៉ាងលឿន មកដល់ចំណុកកើតហេតុ រថយន្តក៏រេចង្កូតបុកសួនច្បារ ប្លោងទៅបុកប៉ានណូ បណ្ដាលឲ្យបាក់អស់មួយដើម ចំណែករថយន្តក្រឡាប់ផ្ងារជើងឡើងលើ ភ្លាមៗឃើញម្ចាស់រថយន្តបង្ក លូនចេញតាមទ្វារឡានធ្វើមិនដឹង។

សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចចុះមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *