មួយរយះនេះរន្ទះបាញ់ស្លាប់រហូត សុំបងប្អូនមេត្តាប្រុងប្រយ័ត្នផង…! គួរសង្វែកណាស់! កុមារីម្នាក់ស្លាប់ និងកុមារ៉ា២នាក់ទៀត រងរបួសធ្ងន់ ដោយសាររន្ទះបាញ់ ពេលកំពុងជិះកង់ចេញពីសាលារៀន

មួយរយះនេះរន្ទះបាញ់ស្លាប់រហូត សុំបងប្អូនមេត្តាប្រុងប្រយ័ត្នផង...! គួរសង្វែកណាស់! កុមារីម្នាក់ស្លាប់ និងកុមារ៉ា២នាក់ទៀត រងរបួសធ្ងន់ ដោយសាររន្ទះបាញ់ ពេលកំពុងជិះកង់ចេញពីសាលារៀន

កំពង់ឆ្នាំៈ កាលពីវេលាម៉ោង៤ៈ២៥នាទីរសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ មានហេតុការណ៍គ្រោះធម្មជាតិមួយ ដោយកុមារីម្នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ និងកុមារ៉ា២នាក់ទៀត រងរបួសធ្ងន់ ពេលកំពុងជិះកង់ចេញពីសាលារៀនខណ:មេឃកំពុងភ្លៀង។

ហេតុការណ៍គ្រោះធម្មជាតិនេះ បានកើតឡើងកុមារីរងគ្រោះឈ្មោះ ព្រុំ រស្មី អាយុ១២ឆ្នាំ មុខរបរជាសិស្ស មានទីលំនៅក្នុងភូមិស្រែសារ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងទៅរៀននៅចំណុចកើតហេតុខាងលើ។ សពត្រូវបានឪពុកម្តាយយកទៅកាន់លំនៅស្ថាន រៀបចំធ្វើបុណ្យតាមប្រពៃណី។ 

ដោយឡែកកុមារ៉ា២នាក់ទៀត នៅមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ។ ពួកគេទាំង២នាក់រងរបួសធ្ងន់ ដោយម្នាក់ចេញឈាមតាមច្រមុះ ត្រចៀក និង ម្នាក់ទន់មួយកំណាត់ខ្លួន ៕

Leave a Reply

Your email address will not be published. Required fields are marked *