បញ្ជូនខ្លួនក្រុមជើងខ្លាំងចំនួន៤នាក់ ទៅតុលាការ ក្រោយពីប្រេីហិង្សាវ៉ៃប៉ូលិសប៉ុស្តិ៍ចោមចៅ១ ខណ្ឌពោធិសែនជ័យ បណ្តាលឲ្យរងរបួសធ្ងន់២នាក់

បញ្ជូនខ្លួនក្រុមជើងខ្លាំងចំនួន៤នាក់ ទៅតុលាការ ក្រោយពីប្រេីហិង្សាវ៉ៃប៉ូលិសប៉ុស្តិ៍ចោមចៅ១ ខណ្ឌពោធិសែនជ័យ បណ្តាលឲ្យរងរបួសធ្ងន់២នាក់

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩ ក្រុមជើងខ្លាំងចំនួន៤នាក់ ត្រូវបាននគរបាលខណ្ឌពោធិសែនជ័យ បញ្ជូនខ្លួនទៅតុលាការហើយ ក្រោយពីប្រេីហិង្សាវ៉ៃប៉ូលិសប៉ុស្តិ៍ចោមចៅ១ ខណ្ឌពោធិសែនជ័យ បណ្តាលឲ្យរងរបួសធ្ងន់២នាក់ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ចូលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩។

ជនសង្ស័យ ទាំង៤នាក់នេះមាន៖

ទី១ ឈ្មោះ ផាន ស្រៀង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះជួលលូប្រាំ ។

ទី២ ឈ្មោះ ផាន វិស្រូ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករលក់គ្រឿងរថយន្ត ស្នាក់នៅម្តុំលូប្រាំ ។

ទី៣ ឈ្មោះ ចាន់ ចាវ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបម្រើការងារ កាងនៅហាងខារ៉ាអូខេផ្លូវ២០០៤ ។

ទី៤ ឈ្មោះ ផូ ហឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបម្រើការងារ កាងនៅហាងខារ៉ាអូខេផ្លូវ២០០៤ ។

ចំណែកមន្ត្រីនគរបាល២រូប រងរបួសដោយសារ ក្រុមអន្ធពាលចំនួន២នាក់ ទី១ឈ្មោះ លីន ឃឿន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រងរបួសបាក់ក្តោងច្រមុះ និងត្រូវរបួសក្បាលពីក្រោយ។ ទី២ឈ្មោះ ភួងចាន់ណា អាយុ២៦ឆ្នាំ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រងរបួសត្រូវស្មងជើង។ 

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ចូលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ក្រុមជនសង្ស័យ បង្កហឹង្សាដោយចេតនា លើមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ១ នៅតាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ បណ្តាលឲ្យរងរបួសមន្ត្រីនគរបាល២រូប ហើយត្រូវបានកម្លាំងសមត្ថកិច្ច បង្ក្រាបចាប់ខ្លួនបាន៤នាក់ ខាងលើ។ ជនសង្ស័យទាំង៤នាក់ ក្រោយពីចាប់ខ្លួនបាន នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ ត្រូវបានសមត្ថកិច្ច នាំខ្លួនបញ្ជូនទៅតុលាកា រួនជាមួយជនសង្ស័យ ២នាក់ផ្សេងទៀត ៕

Leave a Reply

Your email address will not be published. Required fields are marked *