សាហាវមែន ដោយសារតែមនុស្សស្រីម្នាក់! ស្នេហាត្រីកោណ ខ្មាន់កាំភ្លើងបាញ់សម្លាប់គ្រូកីឡាម្នាក់ នៅខេត្តកំពង់ស្ពឺ

សាហាវមែន ដោយសារតែមនុស្សស្រីម្នាក់! ស្នេហាត្រីកោណ ខ្មាន់កាំភ្លើងបាញ់សម្លាប់គ្រូកីឡាម្នាក់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ កាលពីម៉ោង១រសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ មានករណីឃាតកម្មដ៏រន្ធត់មួយ ដោយខ្មាន់កាំភ្លើងម្នាក់ មានឈ្មោះ រាសី អាយុ៣០ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ។ បាញ់សម្លាប់គ្រូបង្រៀនផ្នែកកីឡាម្នាក់ មានឈ្មោះ តូច វាសនា  ស្លាប់ក្នុងថ្លុកឈាម ដែលហេតុការណ៍នេះ បានកើតឡើងនៅសាលាតាំងរបង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈដែលគ្រូបង្រៀនរូបនោះ កំពុងហូបបាយថ្ងៃត្រង់ ជាមួយគ្រូៗដទៃទៀត នៅក្នុងសាលា។

​​​​​​​​​​​​​​ចំពោះមូលហេតុដែលនាំឲ្យមានការបាញ់សម្លាប់ មិនទាន់ដឹងនៅឡើយទេ តែគេសង្ស័យថា មានពាក់ព័ន្ធស្នេហាត្រីកោណ។ ​​ប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន្ទាប់ពីខ្មាន់កាំភ្លើងបាញ់សម្លាប់ជនរងគ្រោះរួច ជនបង្កព្យាយាមរត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ចបានតាមចាប់ខ្លួន និងយកទៅសួរចម្លើយនៅស្នងការដ្ឋាននគរបាលខេត្ត ៕

Leave a Reply

Your email address will not be published. Required fields are marked *