បុរសម្នាក់ បើករថយន្តបុក ក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

បុរសម្នាក់ បើករថយន្តបុក ក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ភ្នំពេញ ៖ កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ បុរសម្នាក់ បើករថយន្តម៉ាក ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យស្លាប់ខ្លួនឯង ទាំងព្រឹកព្រលឹម សង្ស័យតែងងុយដេក ដែលហេតុការណ៍នេះ បានកើតឡើងនៅបណ្តោយផ្លូវសហព័ន្ធរុស្សី មុខច្រកចូលព្រលានថ្មី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះមាន ឈ្មោះ ម៉ុន តៃជរ ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរ បកប្រែចិន រោងចក្រ  ស្នាក់នៅផ្ទះជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូលមានស្រុកកំណើតភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជិះរថយន្តម៉ាកmorning ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2Z-9375។

នៅមុនពេលកើតហេតុជនរងគ្រោះ បើកល្បឿន​លឿន​ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ដោយរថយន្តវិលមួយជុំទើបឈប់​  ឯក្បាលនាគទ្រូងផ្លូវបាក់បែក អស់ចំនួន៣កង់ ចំណែកម្ចាស់រថយន្តស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បើយោងតាមប្រភពពីមិត្ត​ ដែលស្នាក់នៅជាមួយគ្នា បានប្រាប់ថា កាលពីយប់មិញ​ មិនដឹងថាជនរងគ្រោះគាត់ទៅស្នាក់នៅទីណាទេ លុះព្រឹកឡើងស្រាប់តែបានលឺដំណឹងអកុសលតែម្តង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបាន ក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីហើយ នៅស្រុកកំណើត។ 

Leave a Reply

Your email address will not be published. Required fields are marked *