នេះជាដើមហេតុ! ដែលធ្វើឲ្យខ្មាន់កាំភ្លើង បាញ់សម្លាប់គ្រូកីឡា នៅខេត្តកំពង់ស្ពឺ ក្នុងចំណោមគ្រូៗជាច្រើន ដោយសារតែលួចទាក់ទងជាមួយ….!

នេះជាដើមហេតុ! ដែលធ្វើឲ្យខ្មាន់កាំភ្លើង បាញ់សម្លាប់គ្រូកីឡា នៅខេត្តកំពង់ស្ពឺ ក្នុងចំណោមគ្រូៗជាច្រើន ដោយសារតែលួចទាក់ទងជាមួយ....!

កំពង់ស្ពឺៈ កាលពីម៉ោង១រសៀល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ មានករណីឃាតកម្មដ៏រន្ធត់មួយ ដោយខ្មាន់កាំភ្លើងម្នាក់ មានឈ្មោះ រាសី អាយុ៣០ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ។ បាញ់សម្លាប់គ្រូបង្រៀនផ្នែកកីឡាម្នាក់ មានឈ្មោះ តូច វាសនា ស្លាប់ក្នុងថ្លុកឈាម ដែលហេតុការណ៍នេះ បានកើតឡើងនៅសាលាតាំងរបង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈដែលគ្រូបង្រៀនរូបនោះ កំពុងហូបបាយថ្ងៃត្រង់ ជាមួយគ្រូៗដទៃទៀត នៅក្នុងសាលា។

​​ប​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ន្ទាប់ពីខ្មាន់កាំភ្លើងបាញ់សម្លាប់ជនរងគ្រោះរួច ជនបង្កព្យាយាមរត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ចបានតាមចាប់ខ្លួន និងយកទៅសួរចម្លើយនៅស្នងការដ្ឋាននគរបាលខេត្ត។ ក្រោយពីសាកសួរចំលើយ យ៉ាងលំអិត ជនសង្ស័យបានសារភាពថា  ផ្ដើមចេញពីរឿងប្រចណ្ឌ បន្ទាប់ពីអតីតប្រពន្ធរបស់ខ្លួន លួចមានទំនាក់ទំនងស្នេហាជាមួយជនរងគ្រោះ។​

ស្នងការនគរបាលខេត្តលោកឧត្តមសេនីយ៍ទោ សម សាមួន បានបញ្ជាក់ថា ចម្លើយសារភាពរបស់ជនសង្ស័យ ធ្លាប់មានគំនុំជាមួយជនរងគ្រោះយូរហើយ ដោយសារតែជនរងគ្រោះលួចទំនាក់ទំនងស្នេហា ជាមួយអតីតប្រពន្ធរបស់ខ្លួន ដែលបានលែងលះគ្នាអស់រយៈពេលប្រមាណ៥ខែមកនេះ។

លោកបន្ដថា បច្ចុប្បន្ន​ជនសង្ស័យ​ មាន​មុខរបរ​ធ្វើជាជាងមាស នៅក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ ហើយកាលពីព្រឹកមិញ បានជិះម៉ូតូ គុបជ្រុងមួយគ្រឿង ជាមួយកាំភ្លើងខ្លីម៉ាក K54 មកកាន់ខេត្តកំពង់ស្ពឺ។ ពេលមកដល់ខេត្តកំពង់ស្ពឺ ជនសង្ស័យក៏បានទូរស័ព្ទទៅជនរងគ្រោះ ថាបង្រៀននៅសាលាណារួចរូបគេ ក៏បានឆែកមើលផែនទី​ តាមទូរស័ព្ទ ក៏ជិះម៉ូតូទៅដល់អនុវិទ្យាល័យតាំងរបង ហើយដើរចូលទៅក៏បាញ់ជនរងគ្រោះ​ នៅចម្ងាយប្រហែល២ម៉ែត្រ បណ្ដាលឲ្យត្រូវមួយគ្រាប់ ស្លាប់ភ្លាមៗតែម្ដង ខណៈដែលជនរងគ្រោះ​ កំពុង​តែហូបបាយថ្ងៃត្រង់ ជាមួយគ្រូៗនៅក្នុងសាលានោះផ្សេងទៀត។​ 

ក្នុង​នោះដែរ​បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យហាក់ជាមនុស្សម្នាក់ ធ្លាប់ប្រើប្រាស់កាំភ្លើង ពីព្រោះរូបគេបានបញ្ចូលគ្រាប់រួចជាស្រេច និងនៅក្នុងបង់​៨គ្រាប់ទៀត បាញ់ជនរងគ្រោះ ប៉ុន្ដែផ្ទុះតែមួយគ្រាប់ កុំអីគ្រូបង្រៀនផ្សេងទៀត ក៏អាចរងគ្រោះថ្នាក់​ ដល់អាយុជីវិតទៀតផង។ បេីតាមចម្លើយជនសង្ស័យ រូបគេថា​ នឹងបាញ់អតីតប្រពន្ធរបស់ខ្លួនចោលទៀត បើឃើញនៅជាមួយគ្នា។

Leave a Reply

Your email address will not be published. Required fields are marked *