អាសូរម្ល៉េះទេ! ឪពុកម្តាយចាំមើលផ្លូវនៅឯស្រុក តែកូនបែរជាជួបគ្រោះថ្នាក់ចរាចរស្លាប់ពាក់កណ្តាលផ្លូវ…

អាសូរម្ល៉េះទេ! ឪពុកម្តាយចាំមើលផ្លូវនៅឯស្រុក តែកូនបែរជាជួបគ្រោះថ្នាក់ចរាចរស្លាប់ពាក់កណ្តាលផ្លូវ...

មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅក្នុងកំឡុងពេលពិធីបុណ្យភ្ជុំ ដោយយុវជនពីរនាក់បានបើកម៉ូតូក្នុងល្បឿនយ៉ាងលឿន ហើយក៏បានជ្រុលទៅបុកគោឆ្លងផ្លូវ បណ្តាលឲ្យបោកក្បាលនឹងផ្លូវស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១១នឹង០៥នាទី នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ ព្រែកផ្តៅ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

យោងតាមប្រភពព័ត៌មានពីខាងសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដោយសារតែគ្រោះថ្នាក់ចរាចរណ៍បុកគោឆ្លងផ្លូវនេះមានឈ្មោះថា ខឹម ណាងភេទ ប្រុស អាយុ២០ឆ្នាំ នៅភូមិ ព្រៃខ្មៅ ឃុំកន្សោមអក ស្រុកកំពង់ត្របែក បើកម៉ូតូម៉ាកZoomer X ពណ៌ ស្វាយលាយស ពាក់ស្លាកលេខ ពវ 1M0338 បើកពីទិសខាងលិចទៅកើត ខណៈឯម្នាក់ទៀតដែលជាអ្នកដែលរួមដំណើរមានឈ្មោះថាចយ ពី ភេទ ប្រុសអាយុ១៦ឆ្នាំ នៅភូមិឃុំជាមួយគ្នា។

តាមសាក្សីដែលបានឃើញហេតុការណ៍បានបញ្ជាក់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជនរងគ្រោះទាំង២នាក់ជិះម៉ូតូម៉ាក Zoomer X ក្នុងល្បឿនយ៉ាងលឿនក្នុងគោលបំណងទៅស្រុកកំណើត លុះមកដល់ចំណុចកើតហេតុក៏បានវ៉ាក់អឺជាមួយនឹងសត្វគោដែលកំពុងតែដើរឆ្លងថ្នល់ ក៏បានបុកជាមួយនឹងសត្វគោពេញទំហឹង ហើយដោយសារតែមិនមានពាក់មួកសុវត្ថិភាពផងនោះ ក៏បានធ្វើឱ្យអ្នកជិះខាងក្រោយបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ ខណៈម្ចាស់ម៉ូតូរងរបួសធ្ងន់ធ្ងរ។

ក្រោយពីកើតហេតុ សត្វគោក៏បានផ្អើលរត់អស់ទៅ ខណៈដែលសមត្ថកិច្ចកំពុងតែខិតខំស្រាវជ្រាវរកអត្តសញ្ញាណរបស់ម្ចាស់គោដើម្បីមកទទួលខុសត្រូវក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ។ រីឯជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកកំពង់ត្របែក ចំណែកសាកសពបានប្រគល់ជូន ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

FacebookTwitterMore118

Leave a Reply

Your email address will not be published. Required fields are marked *