ជីវិតមនុស្សស្រី?

ជីវិតមនុស្សស្រី?

ជីវិតមនុស្សស្រី ធ្វើជាម្ចាស់ក្សត្រីតែ​១ថ្ងៃ ធ្វេីជាព្រះជាយា​១០ខែ​ ធ្វេីជាអ្នកបម្រេីមួយជីវិត​ នេះហើយមួយជីវិតមនុស្សស្រី។

ក្លាយជាមនុស្សស្រីមិនងាយស្រួលទេ ធ្មេចបើកៗ​ មុខដែលធ្លាប់ផូរផង់ត្រូវមានស្នាមជ្រួញ​ វារឡើងពេញមុខ​ ក្បាលពោះដែលរាបស្មើក៏ត្រូវស្នាមសង្វារវាតទីយកទៀត ឯចង្កេះរាងរាវតូចក៏ក្លាយជាធុងសាំង​ ហើយត្រូវទ្រាំឈឺស្ទើរដាច់ខ្យល់ ដើម្បីបង្កើតកូនដែលដាក់ត្រកូលគេទៀត។

ដើម្បីអ្វី??? ព្រោះតែពាក្យដែលធ្លាប់និយាយថា​ស្រលាញ់​ ❤️ នាងមិនចង់បានអ្វីច្រើនទេ​ សុំត្រឹមបុរសជាប្ដីស្មោះត្រង់ និងនាងស្រលាញ់ប្រពន្ធកូន​ មិនភូតភរផិតក្ប​ត់​ ផ្ដល់អារម្មណ៍សុវត្ថិភាពអោយនាង​ ធ្វើអោយនាងក្លាយជាមនុស្សស្រី មានក្តីសុខដែលមនុស្សស្រីដទៃច្រណែន តែបើអ្នកធ្វើអោយនាងច្រណែន និងប្រពន្ធគេដទៃ​ មានន័យថា អ្នកជាប្ដីជាប្រុស ដែលបរាជ័យ​ ព្រោះមនុស្សប្រុសដែលធ្វើអោយប្រពន្ធមានស្នាមញញឹម ដោយក្ដីសុខសុមង្គលទើបគេហៅថា បុរសជោគជ័យ​ មិនមែនទាល់តែមានលុយច្រើន ឱ្យប្រពន្ធទើបអស្ចារ្យនោះទេ ៕

Leave a Reply

Your email address will not be published. Required fields are marked *