សត្វឆ្មារជាង៣០ក្បាល ត្រូវអ្នកភូមិផ្សេងៗគ្នា យកមកប្រលែងចោល ក្នុងវត្ដគីរីបុប្ផារំពើន ក្នុងស្រុកបន្ទាយមាស ក្រោយផ្ទុះរឿងខាំមនុស្សស្លាប់

សត្វឆ្មារជាង៣០ក្បាល ត្រូវអ្នកភូមិផ្សេងៗគ្នា យកមកប្រលែងចោល ក្នុងវត្ដគីរីបុប្ផារំពើន ក្នុងស្រុកបន្ទាយមាស ក្រោយផ្ទុះរឿងខាំមនុស្សស្លាប់

ខេត្តកំពតៈ ឆ្មាជាច្រើនក្បាល ត្រូវបានអ្នកភូមិផ្សេងៗគ្នា យកមកប្រលែងចោលជាបន្តរបន្ទាប់ ក្នុងវត្តគិរីបុប្ផារំពើន ស្ថិតក្នុងឃុំស្ដេចគង់ខាងលិច ស្រុកបន្ទាយមាស។

បើតាមការឲ្យ​ដឹងពីព្រះសង្ឃមួយអង្គ គង់នៅវត្តគិរីបុប្ផារំពើន មានសង្ឃដីកាប្រាប់ អ្នកយកព័ត៌មានថា ឆ្មាប្រហែល៣០​ក្បាល ត្រូវបានអ្នកភូមិផ្សេងៗគ្នា ដាក់បាវយកមកប្រលែងចោលនៅក្នុងវត្ត។

ព្រះសង្ឃអង្គនោះ បានមានសង្ឃដីកាបន្តថា ឆ្មាធំរត់ពូនអស់ហើយ នៅតែឆា្មតូចៗ ព្រះអង្គថា ការភ្ញាក់ផ្អើលរបស់ញោមញាតិថា មានឆ្មា និងឆ្កែខាំមនុស្សស្លាប់ ទើបមានឆ្មាជាច្រើនក្បាល ត្រូវបានគេយកមកប្រលែងចោល ក្នុងវត្តអារាមបែបនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *