ចេញពីផឹកសុី បើករថយន្តបុកបង្គោលភ្លើងបាក់មួយដើម ហើយរេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយថែមទៀត

ចេញពីផឹកសុី បើករថយន្តបុកបង្គោលភ្លើងបាក់មួយដើម ហើយរេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយថែមទៀត

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនិងបុរសពីរនាក់ទៀតជាមួយ បានបើករថយន្តលុចសុីសRX330មួយគ្រឿងចេញពីផឹកសុី រួចត្រឡប់ទៅផ្ទះវិញ តែមិនទាន់ដល់ផ្ទះផង ស្រាប់តែជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើមហើយរថយន្តបង្កបានធ្លាក់ចូលប្រឡាយទឹកស្អុយ សំណាងដែរមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៤០នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ជិតនិងផ្លូវរថភ្លើង ក្នុងភូមិអូឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។

តាមប្រភពពីម្ចាស់រថយន្តបង្កបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់មានគ្នា៣នាក់ បានចេញពីផឹកសុីនៅហាងមួយកន្លែងម្តុំស្ទឹងមានជ័យ ខណះចេញពីផឹកសុីវិញបានបើករថយន្តមួយគ្រឿងម៉ាកលុចសុីសRX-330 ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខភ្នំពេញ2AW-6780 បំណងត្រឡប់ទៅផ្ទះនៅបូរីពិភពថ្មីកំបូល ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានគេចពីម៉ូតូមួយគ្រឿងបើកនៅខាងមុខ បណ្តាលឲ្យរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើមធ្លាក់ចូលប្រឡាយ ព្រមទាំងរថយន្តបង្កក៏ធ្លាក់ចូលប្រឡាយទឹកស្អុយជាមួយផងដែរ ។តែសំណាងមួយ អ្នកបើកបរនិងអ្នករួមដំណើរមិនរងរបួសនោះឡើយ ។

ក្នុងករណីខាងលើ ក៏មានបុរសពីរនាក់ស្លៀកពាក់សុីវិលសៀតIDនិងចង្កេះ បានមកធ្វើការចរាចរណ៍ជាមួយម្ចាស់រថយន្តដោយជួយហៅរថយន្តស្ទូចជួយស្ទូចយកទៅផ្ទះឲ្យដោយទាជាលុយចំនួន៣០០ដុល្លារតែម្ចាស់រថយន្តមិនព្រមធ្វើឲ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងអ្នកសារព័ត៌មានចុះមកផ្តិយករូបភាព ស្រាប់តែបុរសទាំងពីនាក់នោះបានរងរឿងសមត្ថកិច្ចនិងអ្នកសារព័ត៌មានមិនថតយករូបភាពថែមទៀត ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះទៅសួរនាំបុរសទាំងពីរនាក់នោះដែរ តែពួកគេមើលសភាពមិនស្រួលបាននាំគ្នាចេញពីកន្លែងកើតបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *