កុល​សម្ព័ន្ធ អាវ៉ា អាចនិងផុតពូជ ដោយ​ជីវភាពដ៏លំបាក​ប្រចាំ​ថ្ងៃ​ របស់​ពួកគេធ្វើឲ្យ …..

កុល​សម្ព័ន្ធ អាវ៉ា អាចនិងផុតពូជ ដោយ​ជីវភាពដ៏លំបាក​ប្រចាំ​ថ្ងៃ​ របស់​ពួកគេធ្វើឲ្យ .....

ក្រុង​ប្រេស៊ីលីយ៉ា៖ រូបភាព​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ស្ថិត​នៅ​​ក្នុង​​ព្រៃ​ជ្រៅ​នៃ​តំបន់​អាម៉ាហ៊្សូន ជា​ទី​កន្លែង​​​ជាង​ថតរូប​តាម​ដាន​ជន​ដើម​ភាគ​តិច​​ដែល​ត្រូវបាន​ហៅ​ថា «​កុលសម្ព័ន្ធ​​ជិត​ផុត​បំផុត​ក្នុង​លោក​»។

អាវ៉ា ឬ ហ្គាចា ជា​ជន​ជាតិ​កុល​សម្ព័ន្ធ​ប្រេស៊ីល​រស់​នៅ​តំបន់​ព្រៃ​អាម៉ាហ៊្សូន​ភាគ​ខាង​កើត។ ពួកគេ​មាន​ចំនួន​ប្រមាណ ៦០០ នាក់ ដែល ១០០ នាក់​អស់​ស្គាល់​ពិភព​ខាង​ក្រៅ​ទាល់តែ​សោះ។


ក្រុម​កុលសម្ព័ន្ធ​នៅតែ​ជំទាស់​ដាច់​ខាត​ចំពោះ​ក្រុមហ៊ុន​នានា​ដែល​មាន​បំណង​ឈូស​ឆាយ​ព្រៃ​អាម៉ាហ៊្សូន​ពី​ដែន​ដី​របស់​ពួកគេ​ដើម្បី​ជា​ប្រយោជន៍​សេដ្ឋកិច្ច​ឡើយ។ ប៉ុន្ដែ​ពួកគេ​រស់​នៅ​យ៉ាង​ស្ងប់​សុខ​ជាមួយ​ផ្ទះ​ព្រៃ។

ក្រុម​គ្រួសារ​អាវ៉ា ភាគ​ច្រើន​ចិញ្ចឹម​សត្វ​ព្រៃ​ ហើយ​គួរ​ឲ្យ​កត់​សម្គាល់ ស្ដ្រី​កុល​សម្ព័ន្ធ​ត្រូវបាន​ទទួល​ស្គាល់​បំបៅ​ដោះ​ឲ្យ​ពួកគេ​រហូត​ដល់​ធំ។

កុល​សម្ព័ន្ធ អាវ៉ា មួយ​ចំនួន រើ​មក​នៅ​ក្នុង​ភូមិ​អភិរក្ស​ក្បែរ​តំបន់​កកើត​ដំបូង​ ដោយ​បន្ដ​រក្សា​ប្រពៃណី​រស់​នៅ​ដូន​តា​ដើម្បី​ចាក​ចេញ​ពី​ការ​ហូរ​ចូល​នៃ​វប្បធម៌​ទំនើប​កម្ម។

រូបភាព​ដ៏​អស្ចារ្យ​ចេញ​ពី​ទស្សនាវដ្ដី​ National Geographic ខែ​តុលា​ ឆ្នាំ​២០១៨ នេះដែល​ត្រូវបាន​កែ​សម្រួល​ដោយ​ ម៉ារីម៉ាក​ខាតនីបាន​បង្ហាញ​នូវ​តថភាព​ជីវិត​ពិត​របស់​កុល​សម្ព័ន្ធ​ អាវ៉ានិង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។

ពួកគេ​នៅបន្ដ​ប្រមាញ់​ដោយ​ស្នានិង​ព្រួញ​ នៅតែ​ដើរ​រក​ឃ្មុំ​ព្រៃនិង​ដូង​បាបាស៊ូនិង​ពឹង​អាស្រ័យ​ស្ទើរ​តែទាំង​ស្រុង​លើ​អនុផល​ព្រៃ​ឈើ​ និង​ធន​ធាន​ទឹក​របស់​វា។

ជាង​ថតរូបមូមេនីកូភូក្លែស​ ជា​បុគ្គល​មាន​សំណាង​បំផុត​ម្នាក់​ដែល​អាច​តាមដាន​ការ​រស់​នៅ​របស់​កុលសម្ព័ន្ធ​ និង​ថែមទាំង​បាន​ក្លាយ​ជា​អ្នក​ផ្ដល់​ការ​កម្សាន្ដ​ដល់​ពួកគេ​ទៀត។


ដោយ​ធ្លាប់​រស់​នៅ​ប្រមូល​ផ្ដុំ​ កុលសម្ព័ន្ធអាវ៉ា​រក្សា​ប្រពៃណី​រស់​នៅ​បែប​​​បំលាស់​ទី​អំឡុង​​​ឆ្នាំ​ ១៨០០ ​ដើម្បី​គេច​ចេញ​ពី​ការ​វាយ​ប្រហារនិង​ឈ្លាន​ពាន​ពី​អឺរ៉ុប។

ក្នុង​ឆ្នាំ​១៩៨២ រដ្ឋាភិបាល​ប្រេស៊ីល​ទទួល​បាន​ប្រាក់​កម្ចី​ប្រមាណ ៩០០ លាន​ដុល្លារ​ពី​ធនាគារ​ពិភព​លោក និង​សហភាព​អឺរ៉ុប។ ​ល័ក្ខខណ្ឌ​​កម្ចី​មួយ​បាន​ចែង​ថា ដែន​ដី​របស់​កុលសម្ព័ន្ធ​ខ្លះ រួមទាំង អាវ៉ា នឹងត្រូវបាន​កំណត់​ជាក់​លាក់ និង​អភិរក្ស។

ដោយ​គ្មាន​កិច្ច​អន្ដរាគមន៍​ពី​រដ្ឋាភិបាល​ វា​ទំនង​ជា​ថា កុល​សម្ព័ន្ធ អាវ៉ា និង​វប្បធម៌​ដូន​តា​របស់​ពួកគេ​នឹង​សាប​សូន្យ​ពី​លើ​លោក​នេះ។ ទស្សនាវដ្ដី National Geographicប្រចាំ​ខែ​តុលាត្រូវបាន​ដាក់​លក់​ចាប់​ពី​ថ្ងៃទី ៣ ខែ​តុលាឆ្នាំ​២០១៨ នេះ៕ HR


ប្រភព Dailymail.co.uk

Leave a Reply

Your email address will not be published. Required fields are marked *