ម្យាងដែរ៖ ម៉ៃ សុគន្ធ ព្យាយាមឈប់ចម្លងបទថៃ មកចម្លងបទឥណ្ឌូនេស៊ី និងវៀតណាមវិញ តែ……….

ម្យាងដែរ៖ ម៉ៃ សុគន្ធ ព្យាយាមឈប់ចម្លងបទថៃ មកចម្លងបទឥណ្ឌូនេស៊ី និងវៀតណាមវិញ តែ..........

តារាចម្រៀងលោក ម៉ៃ សុគន្ធ ជាតារាចម្រៀងមួយរូប ដែលត្រូវបានអ្នកលេង​បណ្ដាញហ្វេសប៊ុកស្គាល់​ច្បាស់​ស្ទើរគ្រប់គ្នា ដោយតារា​រូបនេះតែ​ងចេញមុខ​ធ្វើការរិះគន់ និង​បញ្ចេញមតិជាសាធារណៈ​ទៅកាន់​អ្នកសិល្បៈដូចគ្នា ក្រោយ​ធ្វើការរិះគន់​ទៅលើតារាល្បីៗ ជាច្រើន​កន្លងមក ។


ប៉ុន្តែថ្មីៗ​នេះផងដែល​លោកក៏បានបញ្ចេញនូ​វបទចម្រៀងថ្មីដែល​មានចំណង​ជើង “អត់គូរអត់លិឍ “TakTun​Tuang​” បទចម្រៀងមួយ​បទនេះត្រូវបា​នមហាជនរិះគន់​យ៉ាងចាស់ដៃ។​

ដោយតារាចម្រៀង​ប្រុស​រូបនេះបានចម្លងពីបទ​ចម្រៀងរបស់​ប្រទេស ឥណ្ឌូនេសុី ហើយកំ​ពុងតែល្បី និងពេញនិយមនៅ​តាមបណ្តា​ប្រទេស​ក្នុងតំបន់អាសុី។​

គួរបញ្ជាក់ផងដែលថា​នេះមិនមែនជាលើក​ទីមួយនោះ​ទេ ដែលតារាប្រុសរូប​នេះទទួលបានការ​រិះគន់​ពីសំណាក់មជ្ឈដ្ឋាន​ទូទៅ​ ក៏ព្រោះតារា​ប្រុសរូបនេះ​ តែងតែបាន​បញ្ចេញចម្រៀង​ដោយមាន​ការចម្លង និងប្រែសម្រួល​ពីបទ​ចម្រៀងនា​ប្រទេសជិត​ខាង ដូចជា បទ “ទឹកភ្នែកតួឯក” ដែល​បទចំលងមក​ពីបទថៃ ដែល​មានចំណង​ជើងថា “ខាំផែង” ជាដើម។

ប្រភពអត្ថបទ៖ ខ្មែរណូទ

Leave a Reply

Your email address will not be published. Required fields are marked *