ថ្វីត្បិតតែធ្លាប់សម្តែងរឿងច្រើន តែសុខសោម៉ាវត្តី នៅតែលាន់មាត់សរសើរភាពយន្តខ្មែរទសវត្សរ៍ ៨០ (មានវីដេអូ)

ភ្នំពេញ៖ ត្រង់ឈុត​ឆាកឈ្លោះគ្នានារឿងជំនាន់៨០ជាង បង្កឲ្យតារាសម្តែងស្រីល្បីបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសក្មេង លី វ៉ាហេទ, សុខ សោម៉ាវត្តី លាន់មាត់ថា «សាហាវម្ល៉េះ» ខណៈ​ភាពយន្តខ្មែរបច្ចប្បន្ន​រងការរិះគន់ខ្លាំងពីសំណាក់អ្នកទស្សនាថា «ផលិតឡើងមិនអាចអន្ទងអារម្មណ៍អ្នកទស្សនាបាន ដែលស្ថានីយទូរទស្សន៍មួយចំនួនបង្ខំចិត្តត្រូវទិញរឿងពីបរទេសរួមមានថៃ ចិន ហ្វីលីពីន និងឥណ្ឌា​ ជាដើម ដើម្បីចាក់ផ្សាយ»។

រំពេចពីឃើញភាពយន្តខ្មែរទសវត្សរ៍ ៨០ជាង ដែលមានរូបមិនសូវត្រជាក់ភ្នែកនោះ ស្រីស្អាតកូន ១ សុខ សោម៉ាវត្តី លាន់មាត់ថា «រឿងពីមុន សំដីតួមួយៗនិយាយតតាំងគ្នាសាហាវ»។ មិនត្រឹមតែល្អក្នុងការបោះពាក្យសម្តីប្រទូសសារាយគ្នាទេ គឺលោក លី ថា «រឿងនេះថតជាងម្ភៃឆ្នាំហើយ តែវាឆ្លុះដល់បច្ចុប្បន្ន ដែលទី១ អ្នកទៅស្រុកក្រៅមិនមែនកើបលុយទេ គឺធ្វើការយ៉ាងលំបាក ទី២ អ្នកមានទ្រព្យច្រើនជះទឹកលុយលើស្រីដោយមិនទទួលខុសត្រូវ និងទី៣ ម្តាយព្រមឱ្យកូនស្រីជាខ្ញុំកំដរអាណិកជនដើម្បីខ្ចីលុយលេងបៀរ»។

Leave a Reply

Your email address will not be published. Required fields are marked *