មិនធម្មតាមែន ! នាយ ចយ និងភរិយា ការមិនទាន់បានមួយឆ្នាំស្រួលបួលផង បង្ហាញមុខកូន ដ៏ស្រស់ស្អាតមួយបាត់

មិនធម្មតាមែន ! នាយ ចយ និងភរិយា ការមិនទាន់បានមួយឆ្នាំស្រួលបួលផង បង្ហាញមុខកូន ដ៏ស្រស់ស្អាតមួយបាត់

ភ្នំពេញ៖ នាយ ចយ ដែល​ដឹក​ដៃ នារីវ័យ​ក្មេង​រូប​ស្អាត កូន​អ្នកនាក់​ពោធិសាត់​ចូល​រោង​ការ​ជាង​មួយឆ្នាំ​ហើយ ។ ក្នុង​សុភមង្គលស្នេហ៍​ភរិយា​រូបស្អាត ទាំង​នារីជាប្រពន្ធ​មិន​ខ្វល់​ការរិះគន់​យកប្តីមុខ​អាក្រក់​ ឳកាស​​បុណ្យភ្ជុំ​នេះ នាយ ចយ និង​ភរិយាយ បង្ហាញ​កាដូរមហាជន​ ធ្វើ​ឲ្យម្នាក់ឃើញ​ហើយ​ស្រឡាំង​កាំង​ នឹងសម្រស់កូននាយ ចយ​។​ ក្នុង​ហ្វេសប៊ុកប្រពន្ធនាយ ចយ បង្ហាញ​ថ្ងៃ​ទី​៨ខែតុលា​នេះ ក្នុងពាក្យ​ពេចន៍​ថា «ឆ្នាំនឹងមិនដូចឆ្នាំមុនទេ។ភ្ជុំឆ្នាំនឹងអត់បានទៅណាទេ ព្រោះសរសៃមិនទាន់ចាស់»។

 បន្ទរ​និង​ពាក្យពេចន៍​បែបចំអកខ្លួន​ឯង ប្រពន្ធនាយ ចយ ក៏​បង្ហាញ​បន្ត​ថា «បាត់មុខមួយ​រយះឥឡូវ​មក​វិញហើយកុំអោយបងប្អូនឆ្ងល់យូរ.បង្ហាញអោយហើយថាមិនមែននៅក្រមុំកម្លោះទៀតទេ»។តោះមើល​សម្រស់កូននាយ ចយ ថា តើ​កូន​ដំបូង​នាយ ចយ និង​ភរិយា​ រូបស្អាតកាត់​ទៅ​រកខាងណា ?

…………. រឿងទាក់ទងនាយចយ ខាងក្រោម…….

នាយចយស្រក់ទឹកភ្នែកក្នុងថ្ងៃមង្គលការ

ភ្នំពេញ : ចំណង ស្នេហ៍ ដែលបាន ជម្នះ ឧបសគ្គ រនាំង រូប សម្ផស្ស និង សម្ដី ប្រមាថ រិះគន់ រវាង នាយ ចយ និង និស្សិត ស្រី ក្វាន់ឌី ទីបំផុត បាន រំលេចចេញ ពន្លឺ ស្មោះស្ម័គ្រ តាមរយៈ ពិធី ក្រាប ផ្ទឹម ជា ប្ដីប្រពន្ធ ក្រឹត្យ ក្រម តាម ប្រពៃណី កាលពីថ្ងៃ ២៧ ខែ កុម្ភៈ ម្សិលមិញ នេះ នៅ វិមាន ពិភព ថ្មី សែនសុខ ។
រឹត តែ អស្ចារ្យនោះ កម្មវិធី អាពាហ៍ពិពាហ៍ នា រាត្រី ថ្ងៃ ដដែល ក៏ មានភាព អាធិកអាធម អម ដោយ សម្បូរ តារាកំប្លែង ល្បីៗ ជា ច្រើន នាក់ ហើយ ជា ពិសេស វត្តមាន កូន ប្រុស ទាំង ពីរ លោក នាយករដ្ឋមន្ត្រី កាន់ តែ ធ្វើ ឲ្យ តារា កំប្លែង អភ័ព្វ រូ ប សម្បត្តិ នាយ ចយ រំភើប ទប់ ទឹក ភ្នែក មិន បាន ពេល នាយ ឈរ ក្បែរ ភរិយា លើក ឆាក នា ឱកាស ថ្លែង ទៅ កាន់ ភ្ញៀវ កិត្តិយស ។

ពីលើ ឆាក កូនកំលោះ កូនក្រមុំ ដែល មាន នាយ ព្រែក កាន់ ក្បាលមេក្រូ ធ្វើពិធីរ នោះ តារា កំប្លែង នាយ ចយ ដ៏ អភ័ព្វ សម្រស់ តែ លោក សន្និវាស តាក់តែង ឲ្យ បាន ភរិយា ដ៏ ស្រស់ សោភា ម្នាក់ នេះ បាន បរិយាយ ពី ប្រវត្តិស្នេហា នាយ ហើយ ថ្លែង ពី ក្ដី រំភើប រហូតដល់ស្រក់ទឹក ភ្នែក ដោយសារ តែ ការ ផ្ដល់ កិត្តិយស ចូលរួម ពី លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី កូន ប្រុស លោក នាយករដ្ឋមន្ត្រី ។
ទន្ទឹម នឹង នោះ កម្មវិធី ជប់លៀង អបអរ មង្គលការ នាយ សែ ភិន ហៅ នាយ ច យ និង ភរិយា ប៉ិន ក្វាន់ ឌី រាត្រី នោះ មាន សិល្បករ – ការិនី រួម អាជីព ដូចជា នាយ ក្រឹម នាយ ព្រែក យាយ យ៉យ យាយ អឿន កាតុ នាយ ចាបចៀន ស្រីលាភ ប្រិមប្រិយ ពៅពៅ និងលោក អ៊ឹម ជីវ៉ា ព្រមទាំង ភ្ញៀវ កិត្តិយស យ៉ាង ច្រើនកុះករ ៕

……..រឿងទាក់ទងនាយចយ ខាងក្រោម………

អីយ៉ា! នាយចយចូល រោងការ ស្ងាត់ៗ ពិតមែនអត់

ភ្នំពេញៈ តារាកំប្លែងដែលធ្លាប់ មានភាពលេចធ្លោ ក្នុងការលេង កំប្លែងក្រុមជាមួយ នាយក្រឹមគឺនាយ ចយថ្មីៗនេះបាន ធ្វើឲ្យមានការភ្ញាក់ផ្អើល ពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook ក្រោយពីនាយបានបង្ហោះរូបថតក្នុងថ្ងៃរៀប ការ ជាសាធារណៈរួចមក។

តារាកំប្លែងដែលមានប្រជាប្រិយភាព នាយ ចយ ថ្មីៗនេះបានបង្ហោះរូបថត ២-៣សន្លឹកដោយមានការគ្រង សំលៀកបំ ពាក់ ជាកូន កំលោះឈរសំពះផ្ទឹម ជាមួយកូន ក្រមុំរូបស្រស់ បានធ្វើឲ្យ ទស្សនិកជន ជាច្រើនបានលាន់មាត់ថា “អីយ៉ា !នាយចយស្ងាត់ៗសម្ងំការប្រពន្ធ អត់មានផ្តល់ ដំណឹងមុនសោះ ” ។ បើទោះបីជានៅក្នុង រូបនោះកូនកំលោះ មាន ទម្រង់មុខមាត់ស្រដៀង និង នាយ ចយ ក៏ពិតមែន តែនៅក្នុងពិធីមង្គលការនោះ គេមិនបានឃើញមាន វត្តមានអ្នក សិល្បៈ រួមអាជីពបង្ហាញវត្តមាន ចូលរួមអបអរសាទរ អ៊ីចឹង។

សម្រាប់ការលើកឡើង លើព័ត៌មាន ខាងលើក៏បានធ្វើ ឲ្យទស្សនិកជនមួយ ចំនួនផ្សេងទៀតបានបញ្ចេញយោបល់ ថា ស្វាមីភរិយាមួយគូ ទំនងមិនមែនជា នាយចយ ដែលជាតារាកំប្លែង នោះទេ មើលទៅព្រោះថាបើ សិនជានាយ ចយ នោះមែន ប្រាកដជា មានអ្នកសិល្បៈ ទៅចូល រួមជាក់ ជាមិនខាន នោះទេ ហើយម្យ៉ាងអ្នកដែលមា នរូបរាង មុខមាត់ ស្រដៀងនាយក៏មានច្រើនយើង នៅមិនអាចសន្និដ្ឋានថាជាគាត់បានទេ ។

ដូច្នេះចង់ដឹងថាកូនកំលោះ ដែលចូល រោងការនោះ ជា នាយ ចយ តារាកំប្លែង ក្នុងក្រុមនាយក្រឹមប្រាកដឫយ៉ាង ណា មានតែទៅទស្សនា ជាមួយគេហទំព័រ យើងទាំងអស់គ្នា ៕

Leave a Reply

Your email address will not be published. Required fields are marked *