គួរឲ្យភ្ញាក់ផ្អើលណាស់ ប្តីប្រពន្ធបរទេសពីរនាក់នេះហេតុតែស្រលាញ់ព្រះពុទ្ធសាសនា ប្តីជាអ្នកសាងផ្នួសឯប្រពន្ធទូលត្រៃដង្ហែប្តី…

គួរឲ្យភ្ញាក់ផ្អើលណាស់ ប្តីប្រពន្ធបរទេសពីរនាក់នេះហេតុតែស្រលាញ់ព្រះពុទ្ធសាសនា ប្តីជាអ្នកសាងផ្នួសឯប្រពន្ធទូលត្រៃដង្ហែប្តី...

ថ្មីៗ ប្រភពហ្វេសបុកមួយបានផុសរូបជនបរទេសបួសជាសង្ឃ ដោយរៀបរាប់ថា៖

សាងផ្នួសចុះប្តី
មិនមែនបងជិះសេះស​ ស្រីល្អទូលត្រ័យទេ​ ដោយសារមិនមានសេះសជិះ តែស្រីល្អ​ (ស្រីដែលប្រកបដោយសីលាចរិយាវត្ត​)​ ស្លៀកហូល​ ពាក់អាវប៉ាក់​ស ទូលត្រ័យដង្ហែប្តីទៅសាងផ្នួស​ ។ សាងផ្នួសចុះប្តី​ ស្រីល្អស្មោះសរក្សាសីល​ ចម្រើនភាវនា​ ដើម្បីសន្សំនិស្ស័យជាបច្ច័យនៃមគ្គផលនិព្វាន​ទាំងអស់គ្នា​ ព្រោះសង្សារវដ្តនេះមិនមែនជាផ្ទះប្រកបដោយសុភមង្គលស្ថិតស្ថេរជាអមតឡើយ ។

បុណ្យនិងបាបមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ពុទ្ធសាសនា ឬលទ្ធិសាសនាណានីមួយ ឬក៏ជារបស់ហួសសម័យខុសយុគឡើយ សេចក្ដីពិតបុណ្យនិងបាបជាកម្មសិទ្ធិផ្តាច់មុខរបស់អ្នក បុណ្យនិងអ្នកបាបដែលបានសាងសាបដោយខ្លួនឯងក្រោមអំណាចអវិជ្ជាជាមេខ្លោង ព្រោះអ្វី?


ព្រោះថាបុណ្យ និងបាបសភាវសច្ច សកលទូទៅដល់សកលជីវិតហើយតែង តែអន្ទោលចរជាប់តាមចិត្តគំនិត ពាក្យសម្ដី ទំវើធ្វើនៃសកលសត្វ ដែលមានអលោភ:មិនមានឬរម្ងាប់ចិត្តល្មោភ ដោយសមាធិ ១ អទោសៈ រម្ងាប់គំនុំ ហិង្សា កំរោធ ទោស ដោយសីល ១ អមោហៈ គ្របសង្កត់ មោហអវិជ្ជាដោយបញ្ញាជាបច្ច័យនៃបុណ្យ និងលោភ: ១ ទោសៈ ១ មោហ: ១ ជាបច្ច័យនៃបាបជាអនន្តកាលមិនដាច់ ។

ចំពោះ ព្រះពុទ្ធសាសន៍នៃពុទ្ធសាសនា ដែលស្តីប្រដៅ ឬប្រកាសជាសកលថា ចូរកុំធ្វើទម្វើបាប ចូរសាបព្រោះពូជបុណ្យ ចូរដុសលាងចិត្តឲ្យជ្រះចាកបច្ច័យនៃបាប នោះជាទម្វើបុណ្យធម្មទានប្រកបដោយមេត្តាករុណាស្រឡាញ់និងអាណិតអាសូរនៃព្រះពុទ្ធសាសនាទៅលើសកលមនុស្សសត្វ ដែលនៅមិនទាន់ ឬមិនដែលឃើញក៏ចចេសរឹងត្អឹងរបឹងបូញមាត់បត់ដុំដៃថា បាបបុណ្យមិនមាន ៗៗៗៗៗ

ព្រោះមិនមែនជាសភាវ សច្ចសកលព្រោះបំណាំងនៃអកិរិយទិដ្ឋិ និងអហេតុកទិដ្ឋិ ហើយពុទ្ធសាសនាទាំងបានប្រកាសបើកចំហរឲ្យសិទ្ធិសត្វនិករបញ្ចេញមតិព្រមទាំងធ្វើការនិទស្សន៍ពិសោធន៍ផ្ទាល់ខ្លួនដោយសេរីចំពោះទង្វើបុណ្យបាបនេះចាកលក្ខខណ្ឌសច្ច:ជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួននិងសង្គមសកលជុំវិញខ្លួនតាមបន្ទាត់ពនោលរបស់ខ្លួនទៀតផង ឥតអង្គឺហាមឃាត់ឡើយ ។

ប្រភព Facebook So Thea Ra

Leave a Reply

Your email address will not be published. Required fields are marked *