រ៉ូហ្សេត ប្រាប់ថា៖ បើមានក្តីសង្ឃឹម គឺនៅតែទៅមុខ.!

រ៉ូហ្សេត ប្រាប់ថា៖ បើមានក្តីសង្ឃឹម គឺនៅតែទៅមុខ.!

អតីតចៅសង្កាត់អូរចារកញ្ញារូបស្រស់ រ៉ូហ្សេត នៅតែទទួលបានការស្រលាញ់ចូលចិត្តពីបងប្អូនក្នុងមូលដ្ឋាន ។ បើទោះបីជាអស់តំណែងជាចៅសង្កាត់ក្ដីក៏កញ្ញា រ៉ូហ្សេត នៅតែជួយប្រជាពលរដ្ឋក្រីក្រដោយសណ្ដានចិត្តផងដែរ ។

ទន្ទឹមហ្នឹងនេះដែរកាលពីថ្ងៃទី០៨ ខែតុលា កន្លងទៅកញ្ញាបានបង្ហោះសារក្នុងបណ្ដាញសង្គមថា៖ «បើមានក្តីសង្ឃឹម គឺនៅតែទៅមុខ.!»

កញ្ញាបន្ដថា៖ «ចាប់តាំងពីកើតរហូតដល់ឥឡូវ ខ្ញុំតែងតែមានក្តីសង្ឃឹមជានិច្ច។ ខ្ញុំយល់ថា កាលណាមានក្តីសង្ឃឹម គឺតែងតែមានច្រក។

ដូចជាកាលពីខ្ញុំធ្វើជាចៅសង្កាត់ ខ្ញុំធ្លាប់តែចុះតាមភូមិ ហើយខ្ញុំមានការបារម្ភយ៉ាងខ្លាំងទៅលើការងារមួយនេះ ខ្ញុំបារម្ភខ្លាចខ្ញុំធ្វើការងាររដ្ឋបាលមិនបានល្អ ជាទីមិនពេញចិត្តពីសំណាក់ពលរដ្ឋ ប៉ះពាល់ដល់ច្បាប់ជាដើម។ ខ្ញុំបារម្ភខ្លាំងណាស់ តែខ្ញុំមានកូនចិត្តមួយថា ខ្ញុំត្រូវតែមានសង្ឃឹម មិនត្រូវចុះចាញ់នឹងការងារនេះឡើយ ស៊ូបម្រើពលរដ្ឋហើយ ត្រូវតែតស៊ូ ខ្ញុំក៏ធ្វើវាបាន។

ការធ្វើកិច្ចការហ្នឹងបានគឺដោយសារខ្ញុំដាក់ខ្លួន ខ្ញុំតែងសួររៀមច្បង មើលសៀវភៅរដ្ឋបាល កាបូបដែលខ្ញុំស្ពាយនេះគឺក្នុងហ្នឹងសុទ្ធតែឯកសាររដ្ឋបាល ទម្រង់រដ្ឋបាល ដែលខ្ញុំត្រូវខិតខំមើល ដើម្បីអោយយល់ និងងាយស្រួលបំពេញជូនពលរដ្ឋ ដែលគាត់មកទទួលសេវា។ គ្រប់វិនាទីនៃការចុះហត្ថលេខារបស់ខ្ញុំទៅលើឯកសាររដ្ឋបាល

គឺខ្ញុំតែងមានការព្រួយជានិច្ច ដូច្នេះការងារមួយនេះបានបង្រៀនអោយខ្ញុំអត់ធ្មត់ ព្យាយាមប្រុងប្រយ័ត្នគ្រប់ពេល។ សឹងថាពេលខ្លះបងប្អូនខ្មែរ ក្នុងនិងក្រៅប្រទេស ឆ្ងល់នឹងខ្ញុំថាហេតុអ្វីcallខ្ញុំ ខ្ញុំមិនសូវលើកទូរស័ព្ទ? ។

តាមពិតអារម្មណ៍របស់ខ្ញុំ គឺផ្តោតតែលើការងារមួយគត់ ព្រោះកន្លែងធ្វើការងារខ្ញុំនិងក្រុមការងារតែងប្រឈមជានិច្ច។ ណាមួយពលរដ្ឋនាំគ្នាមកធ្វើឯកសារច្រើន សឹងថាគ្មានពេលទំនេរ ។

ខ្ញុំគិតថា បើខ្ញុំមានឱកាសបម្រើពលរដ្ឋម្តងទៀត ខ្ញុំនឹងធ្វើឲ្យបានល្អជាងនេះទ្វេដង ព្រោះក្តីសង្ឃឹមរបស់ខ្ញុំនឹងធ្វើឲ្យខ្ញុំដើរទៅមុខបានជានិច្ច ឲ្យតែមានក្តីសង្ឃឹម ការតស៊ូគឺមិនរលត់ឡើយ៕»

Leave a Reply

Your email address will not be published. Required fields are marked *