កញ្ញា ឌី សូនីត្តា ថា៖ ខ្ញុំកាចមែន ខ្ញុំឆ្នាស់មែន ខ្ញុំខ្លាមែន ប៉ុន្តែខ្ញុំនៅតែដើរពីក្រោយគាត់ ឆ្ងល់ទេថាហេតុអ្វី?

កញ្ញា ឌី សូនីត្តា ថា៖ ខ្ញុំកាចមែន ខ្ញុំឆ្នាស់មែន ខ្ញុំខ្លាមែន ប៉ុន្តែខ្ញុំនៅតែដើរពីក្រោយគាត់ ឆ្ងល់ទេថាហេតុអ្វី?

តារាសម្តែង ចំរៀង កញ្ញា ឌី សូនីត្តា នាពេលកន្លងមក តែងតែបង្ហោះវីដេអូ កំប្លែង សើចសប្បាយ ដើម្បីឲ្យពុកម៉ែ បងប្អូន មានតែស្នាមញញឹមជាប់ជានិច្ច។

យ៉ាងណាមិញតារាស្រស់ស្អាត សូនីត្តា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ក៏បានទៅធ្វើបុណ្យជាច្រើនវត្ត ជាមួយក្រុមគ្រួសារ ក៏ដូចជាមនុស្សជាទីស្រលាញ់ផងដែរ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា ក៏បានបង្ហោះរូប កញ្ញា និងលោក អេឡិច ហ្សូរ៉ា ដោយខាងប្រុសជាអ្នកដើមពីមុខ ហើយកញ្ញាដើរពីក្រោយរហូត ដោយកញ្ញាផ្ទាល់បានលើកឡើងថា​”ខ្ញុំកាចមែន ខ្ញុំឆ្នាស់មែន ខ្ញុំខ្លាមែន ប៉ុន្តែខ្ញុំនៅតែដើរពីក្រោយគាត់ ឆ្ងល់ទេថាហេតុអ្វី?

+បងដើរពីមុខខ្ញុំបងរងឧបសគ្គមុនខ្ញុំ បងពាំងគ្រប់យ៉ាងមិនអោយប៉ះខ្ញុំ។បងមិនដែលខ្លាចខ្ញុំទេ ប៉ុន្តែបងគោរពខ្ញុំណាស់

+ខ្ញុំដើរពីក្រោយបង ខ្ញុំចាំមើលថាបងមានអីមិនទាន់រៀបរយទេ? ចាំលើកទឹកចិត្តបង ចាំផ្តល់កម្លាំងចិត្តបង ចាំមើលភាពជោគជ័យបង។ ទោះបីខ្ញុំខ្លាំងប៉ុណ្ណាប៉ុន្តែខ្ញុំនៅតែគោរពតាមការសំរេចចិត្តបង។”។

ប្រភព៖ រូប Dy Sonita

Leave a Reply

Your email address will not be published. Required fields are marked *