វណ្ណ ណាណា អាចបន្តទៅវគ្គបន្ទាប់ ហើយក៏ឃើញវត្តមាន យាយ ណយ សំណាង មកលើកទឹកចិត្តចៅស្រី ទាំងខ្លួនមានជំងឺ ហើយក៏ត្រូវជាកូនស្រី..(មានវីដេអូ)

វណ្ណ ណាណា អាចបន្តទៅវគ្គបន្ទាប់ ហើយក៏ឃើញវត្តមាន យាយ ណយ សំណាង មកលើកទឹកចិត្តចៅស្រី ទាំងខ្លួនមានជំងឺ ហើយក៏ត្រូវជាកូនស្រី..(មានវីដេអូ)

ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី ០២ ក៏ជាវគ្គ The Battles សប្តាហ៍ទី ០២ ហើយបេក្ខភាពនីមួយៗ ដែលបានចូលខ្លួនសុទ្ធតែមានសមត្ថភាពមិនធម្មតា ធ្វើឲ្យកម្មវិធីប្រលងកាន់តែល្អមើល និងជក់ចិត្តដិតអារម្មណ៍។

យោងតាមប្រភពវីដេអូ ក្នុងកម្មវិធី The Voice Kids Cambodia រដូវ​កាល​ទី២​ បានឲ្យដឹងថាក៏ឃើញវគ្គមាន តារា កំប្លែង​ជើង​ចាស់​ ណយ សំណាង មកលើកទឹកចិត្តចៅស្រី ទាំង​ខ្លួន​មាន​ជំងឺទឹកនោមផ្អែម និងលើសឈាមផងដែរ។

ក្នុងនោះដែរ បេក្ខភាព វណ្ណ ណាណា គឺជាចៅស្រីរបស់លោកយាយ ណយ សំណាង មិនអស់សង្ឃឹមឡើយ ដោយឆ្លងកាត់ The Battles Week 2 ឈាន​ទៅ​កាន់​វគ្គ​បន្ទាប់​ទៀត​ក្រោម​ការ​បង្ហាត់​បង្រៀន​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​គ្រូ​បង្វឹក​ សួស វីហ្សា។

ប្រិយមិត្តប្រហែលជាឆ្ងល់ហើយ ថាតើ វណ្ណ ណាណា ជានរណា? អាថ៌កំបាំងត្រូវបានទម្លាយ វណ្ណ ណាណា គឺ​ជា​កូន​ស្រី​បង្កើត​របស់​តារា​ចម្រៀង វណ្ណា ស័ក្ដ និង​ជា​ចៅ​ស្រី​បង្កើត​របស់​លោក​យាយ ណយ សំណាង ដែល​ជា​តារា​កំប្លែង​ល្បី​ឈ្មោះ បាន​ធ្វើ​ឲ្យ​ម្នាក់ៗ​កាន់​តែ​​ចាប់​អារម្មណ៍​ចំពោះ​បេក្ខនារី​វ័យ​ក្មេង​រូប​នេះ​យ៉ាង​ខ្លាំង​ជាមួយ​សមត្ថភាព​សំឡេង​មិន​ធម្មតា​។

ទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *