មោទកភាពជាតិ! កញ្ញា មាន សូនីតា បាននាំយក​ផលិតផល​ច្នៃពី​ក្រមាខ្មែរ ទៅបង្ហូតភ្នែកបរទេស ដល់ប៉ារីស ព្រមទាំង…(មានវីដេអូ)

មោទកភាពជាតិ! កញ្ញា មាន សូនីតា បាននាំយក​ផលិតផល​ច្នៃពី​ក្រមាខ្មែរ ទៅបង្ហូតភ្នែកបរទេស ដល់ប៉ារីស ព្រមទាំង...(មានវីដេអូ)

ភ្នំពេញ៖ តារាស្រីលេចធ្លោរខ្លាំង ព្រមទាំងទទួលបានតំណែងជាតួឯកក្នុងរឿង «ផ្កាថ្ម» កញ្ញា មាន សូនីតា ហើយកំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងមុខជំនួញផងដែរនោះ ខណៈពេលក៏បានបង្ហាញវត្តមានយ៉ាងស្រស់ស្អាតនៅលើទឹកដីបរទេស ដោយបាននាំយកក្រមាខ្មែរ ដែលជាអត្តសញ្ញាណខ្មែរ និងជាស្នាដៃស្រ្តីខ្មែរផលិត ដោយដៃ ទៅបង្ហាញដល់មហាជននៅប្រទេសបារាំង ក្នុងការតាំងពិព័រណ៍ “មរតកខ្មែរ”។

តាមរយៈវីដេអូឃ្លីបរបស់កញ្ញា លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ ដែលអ្នកចែករំលែកតៗគ្នា ពីសកម្មភាពរបស់តារាស្រីស្រស់ស្អាតម្នាក់នេះ កំពុងស្ថិតនៅកន្លែងតាំងពិព័រណ៍មួយទីក្រុងប៉ារីស ។ ក្នុងនោះមានដូចជា សម្លៀកបំពាក់ កន្សែងបង់ក ប្រដាប់គៀបសក់ កាបូប និងគ្រឿងប្រើប្រាស់ជាច្រើនទៀត។

កញ្ញា បានលើកឡើងថា “ដំណើរដ៏វែងឆ្ងាយពី កម្ពុជា មកដល់បារីស ហើយសូមអរគុណបងប្អូននៅបារាំងសំរាប់ការគាំទ្រ ក្រមាខ្មែរ ពិសេសផ្តល់ឱកាសអោយមាន វត្តមាន #ផ្ទះស្រលាញ់ នៅទីនេះ ជាមួយស្បែកធំ និង ក្រមាខ្មែរ ♡”

យ៉ាងណាមិញ​ ក៏មានអ្នកគាំទ្រជាច្រើន បានសរសើរមិនដាច់ពីមាត់  មិនត្រឹមតែយកក្រមាទៅតែមួយមុខទេ គឺបានភ្ជាប់ទៅជាមួយស្បែកធំ ដែលបង្ហាញពីសិល្បៈល្ខោនស្រមោលរបស់ខ្មែរទៀតផង៕

មានវីដេអូ៖

Leave a Reply

Your email address will not be published. Required fields are marked *